តោះទាយមើល! ថ្ងៃនេះ រាសីរបស់អ្នក ឡើង ឬ ចុះ?


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រាសីឆ្នាំជូត ថ្ងៃនេះ

រាសីថ្ងៃនេះ

រាសីស្រុតចុះ

យីអ៊ុន ធ្លាក់ស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរ ជីវិតរបស់លោកអ្នកជួបភាពប្រទាំង ប្រទើស និងមានការរកាំចិត្ដច្រើន ដូចនេះត្រូវចេះអត់ធ្មត់ខ្លះទើបប្រសើរ។ ចំណែកបញ្ហាប្រាក់កាស គប្បីមានការ ប្រយ័ត្នប្រយែងដែរ ព្រោះថាអាច មានការចំណាយច្រើនជាងធម្មតាផង ។ អ្នកប្រកបរបររកស៊ីជួញដូរ ចូរប្រយ័ត្ន ក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើត ការក្ដៅក្រហាយបង្កជាជម្លោះជាមួយ អ្នកដទៃឡើង ។ ការធ្វើដំណើរទីជិត ឆ្ងាយឱ្យប្រយ័ត្នការជួយយកអាសា គេព្រោះច្រើនយកគុណប្ដូរទោសវិញ ប៉ុណ្ណោះ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬ ពោះម៉ាយ មេម៉ាយក្ដី ចូរប្រយ័ត្នក្រុម មនុស្សទី៣ ចូលមកអុកឡុកនាំកើត ជម្លោះវិវាទឈានដល់ការប្រេះឆាឡើង ៕

រាសីឆ្នាំឆ្លូវ ថ្ងៃនេះ

រាសីថ្ងៃនេះខ្ពស់ត្រដែត

ដោយសារដួងរាសីឡើងខ្ពស់ដូចនេះ បើទោះបីធ្វើអ្វីក៏តែងសម្រេចជោគ ជ័យដូចគាប់បំណងមួយចំនួនត្រឡប់ មកវិញជានិច្ច ។ ការរស់នៅទោះជួប ផលលំបាកបន្ដិចក្ដី តែបើមានការពុះ ពារតែងហុចផ្លែផ្កាគួរជាទីពេញចិត្ដ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទី ជិតឆ្ងាយ មិនថាផ្លូវទឹកផ្លូវគោក ឬផ្លូវ អាកាសក្ដី តែងអាចប្រមូលផលកម្រៃ គ្រាន់ជាទីកក់ក្ដៅ ។ ការធ្វើដំណើរទីជិតឆ្ងាយជួប សេចក្ដីសុខក្សេមក្សាន្ដទាំងពេលទៅនិង ត្រឡប់មកវិញ ។ បញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ជាពេលវេលាល្អប្រពៃបំផុត៕

រាសីឆ្នាំខាល ថ្ងៃនេះ

រាសីថ្ងៃនេះខ្ពស់ត្រដែត

លោកអ្នកនឹងមានលាភដោយការប្រើសម្ដីវោហាសាស្រ្តទោះជាបាននិយាយស្ដីអ្វីក៏ដោយ ក៏មានការគាំទ្រពីអ្នកដ៏ទៃជានិច្ច ហើយបើមានបេសកកម្មត្រូវទៅបំពេញកាងារនៅទីណានោះ ទោះជិតក្ដីឆ្ងាយក្ដីក៏នឹងបានសំរេចផលជាទីគាប់ចិត្ត ។ បើជាអ្នកប្រកបមុខរបររកសីុវិញ មានការរីកលូតលាស់ទៅជាលំដាប់ ។ រឺឯបញ្ហាស្នេហា គូរស្នេហ៍មានការរីករាយរកគ្នា ៕

រាសីឆ្នាំថោះ ថ្ងៃនេះ

រាសីថ្ងៃនេះខ្ពស់ត្រដែត

មានជោគសិរី ហើយទោះធ្វើអ្វីក៏តែង ផ្ដល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញ ចិត្ដផង។ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃ មិនគាប់ប្រសើរទេ ប៉ុន្ដែបើចង់បោះ ទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញ ថាគាប់ប្រសើរជាង ។ ការធ្វើដំណើរ ឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើ ពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការ ស្វែងរកបំផុត ៕

រាសីឆ្នាំរោង ថ្ងៃនេះ

រាសីថ្ងៃនេះខ្ពស់ត្រដែត

ដោយសារដួងរាសីគាប់ប្រសើរម្ល៉ោះហើយផ្តល់ផលល្អក្នុងការសម្រេចចិត្តអ្វីមួយឬប្រកបការងារអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីកក់ក្តៅតែយ៉ាងណាមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងឡើយប្រយ័ត្នឧបទ្រពចង្រៃយាយីកើតតែបញ្ហាមិនចេះចប់។ការធ្វើដំណើរទីជិតឆ្ងាយមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមូយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគាប់បំណង៕

រាសីឆ្នាំម្សាញ់ ថ្ងៃនេះ

រាសីថ្ងៃនេះឡើងខ្ពស់

លោកអ្នកអាចនឹងជួបវាសនាល្អដោយមានមិត្តជួយទំនុកបំរុងផ្ចុងផ្ដើម ហើយបើមានដំណើរទៅឆ្ងាយទាក់ទងនឹងការងារនោះ ក៏មិនមានបច្ច័យអាក្រក់ណាមួុយមកពាធាបានឡើយ គឺលោកអ្នកនិងជួបជោគជ័យគួរជាទីពេញចិត្ត ។ បើជាអ្នកប្រកបរបររកសីុវិញ ដាក់ចុះដុះតាមដៃ និងអាចបន្ថែមទុកបាន ។ រឺឯបញ្ហាស្នេហាការរស់នៅជាមួយគ្នាបានសេចក្ដីសុខសាន្ត ៕

រាសីឆ្នាំមមី ថ្ងៃនេះ

រាសីថ្ងៃនេះខ្ពស់ត្រដែត

ការប្រកបការងារអ្វីតែងផ្ដល់ផលល្អ និងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទី ពេញចិត្ដផង ។ សម្រាប់ថ្ងៃនេះដែរលោក អ្នកបើចង់ចរចាឬយករឿងសំខាន់ អ្វីមួយមកសម្រេចចិត្ដជាពេល វេលាល្អប្រពៃគួរសម ។ អ្នកប្រកប របររកស៊ីជួញដូរបើចង់បោះទុនតូច ធំមិនទាស់ខុសអ្វីឡើយ ពីព្រោះផល ល្អៗនឹងហុចមកវិញជានិច្ច ។ ការធ្វើ ដំណើរឆ្ងាយជិតជួបភាពសុខដុមដូច សព្វមួយដង ។ រីឯបញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំមានការជឿនលឿនទៅមុខនិង ស្រស់ស្រាយប្រពៃ ៕

រាសីឆ្នាំមមែ ថ្ងៃនេះ

រាសីថ្ងៃនេះស្រុតចុះ

ដំណើរជីវិតរបស់លោកអ្នកឃើញថា ជួបបញ្ហាលើកំណាត់ផ្លូវរដិបរដុបបន្ដិច ដូចនេះទោះធ្វើអ្វីក៏តែងជួបបញ្ហាមិនល្អ យាយីផងដែរ ។ បើជាអ្នកប្រកបរបររក ស៊ីជួញដូរក្នុងថ្ងៃនេះវិញ ពុំសូវកាក់កប ទេ គឺលាភហេងច្រើនបោលហួសឬ ហោះរំលងជានិច្ច ។ ការធ្វើដំណើរទី ជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសា គេព្រោះច្រើនយកគុណប្ដូរទោសមក វិញ។ រីឯបញ្ហាស្នេហាប្រុសស្រីជួប រឿងរ៉ាវប្រទាំងប្រទើសនិងចាប់កំហុស គ្នាច្រើន ៕

រាសីឆ្នាំវក ថ្ងៃនេះ

រាសីថ្ងៃនេះខ្ពស់ត្រដែត

ដោយសារយីអ៊ុនឡើងខ្ពស់ដូចនេះបើលោកអ្នកចង់ពឹងពាក់ដោយការខ្ចីប្រាក់កាសឬរបស់អ្វីពីអ្នកដទៃគេតែងអាណិតអាសូរឱ្យដូចបំណងមួយចំនួនផង។ការរស់នៅមានភាពសុខដុមនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំប្រពៃណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃណាស់។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្ត ដូចសព្វមួយដង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយជាឱកាសល្អបំផុតពីព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេអាចបែរមកផ្អែមល្ហែមថែមទៀត៕

រាសីឆ្នាំរកា ថ្ងៃនេះ

រាសីថ្ងៃនេះខ្ពស់ត្រដែត

ផ្ដល់ផលល្អសម្រាប់លោកអ្នកដំណើរ កិច្ចការងារ ពីព្រោះថាតែងមានការ សហការពីអ្នកដទៃនិងហុចផ្លែផ្កាមក វិញគ្រាន់ជាទីពេញចិត្ដជានិច្ច ។ អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃ ជើង ព្រោះមិនដូច្នេះទ្រព្យលាភ ដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោល ហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជា ពុំខាន។ រីឯបញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំមានភាពស្រស់ស្រាយនិងមាន ការចេះអត់ឱនឱ្យគ្នាល្អប្រពៃ ៕

រាសីឆ្នាំច ថ្ងៃនេះ

រាសីថ្ងៃនេះល្អបង្គួរ

រាល់កិច្ចការសព្វសារពើេរបស់លោកអ្នកមានការីកចម្រើនទៅមុខ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកគួរមានប្រយ័ត្នក្នុងក្នុងការឯកភាពតាមមតិអ្នកផ្សេង ព្រោះបើសិនបើមានការភ្លាំងភ្លាត់តែបន្តិចអាចមានការខូចខាតប្រយោជន៍ច្រើន ។ បើជាការប្រកបរបររកស៊ីវិញ មានការលូតលាស់ទៅមុខដោយសន្សឹមៗទៅវិញទៅមក ៕

រាសីឆ្នាំកុរ ថ្ងៃនេះ

រាសីថ្ងៃនេះស្រុតចុះ

ការប្រកបការងារអ្វីក៏ដោយលោកអ្នក តែងជួបបញ្ហាបន្ដិចបន្ដួចចូលយាយី នាំជួបការលំបាក ។ សម្រាប់អ្នកប្រកប របររកស៊ីជួញដូរវិញ លោកអ្នកជួប រឿងខ្វាយខ្វល់ច្រើន ព្រោះតែការធ្វើ ជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ តែងមានរឿងរកាំចិត្ដច្រើន ។ការធ្វើដំណើរទីជិតឆ្ងាយ ចូរប្រយ័ត្នក្រុម មនុស្សបៀតបៀនយាយីដោយប្រការ ណាមួយ។ រីឯបញ្ហាស្នេហាប្រុសស្រីមាន ការរកាំចិត្ដនិងពាក់មុខយក្សដាក់គ្នាមិន តិចដែរទេ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង