Alibaba នឹងមានទីផ្សារ​​សេដ្ឋ​កិច្ច​ធំ​បំផុតលំ​ដាប់ទី​៥


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

លោក​ Jack Ma ថា Alibaba នឹងមានទីផ្សារ​​សេដ្ឋ​កិច្ច​ធំ​បំផុតលំ​ដាប់ទី​៥ ក្នុងពិភពលោកនៅ​ឆ្នាំ​២០៣៦ ។ ក្រោយ​ពី​​រក​បានចំណូល​ដល់​ទៅ​ ២,៨​ពាន់លានដុល្លារ​អាមេ​រិក លោក Jack Ma ពោរ​ពេញដោយ​ការ​ជឿ​ជាក់​​ទៅលើអនាគត​ដ៏ច្រះ​ត្រចង់​នៃក្រុម​ហ៊ុន​របស់លោក ខណៈ​ដែលលោក​ព្យាករ​ថា នៅ​ត្រឹម​ឆ្នាំ​២០៣៦ Alibaba នឹងក្លាយ​ជា​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​លំ​ដាប់ទី​៥​ពិភព​​​លោក​។

បច្ចុប្បន្ន ក្រុមហ៊ុន Alibaba ជា​សេដ្ឋ​កិច្ច​លំ​ដាប់​ទី​២២ក្នុងពិភព​លោក ដែល​ស្ថិត​ពីក្រោយ​ប្រទេស​​អា​ហ្សង់ទីន​។ នៅត្រឹម​ឆ្នាំ​២០២០ ក្រុម​ហ៊ុន​​នេះ ​កំណត់គោល​ក្នុងការលក់​​ឲ្យ​បាន​ចំណូល​១០០០​ពាន់លានដុល្លារ​អាមេរិក ដែល​​នឹង​ធ្វើ​ឲ្យក្រុមហ៊ុន​នេះ ឡើង​ទៅ​ឈរក្នុង​ចំណាត់ថ្នាក់​លេខ​១៦ នៅលើ​តារាង ពោលគឺនាំមុខលើ​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​ទៀត​។ ពិតណាស់ ការ​ឈាន​ទៅកាន់​ចំណាត់​ថ្នាក់​​កំពូល​ទាំង​៥​ក្នុង​ពិភព​លោក ពិត​ជា​​ពិបាក ដោយ​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន Alibaba ត្រូវ​មាន​ចំណូល GDP ខ្ពស់​ជាង​ប្រទេស​ធំ​ៗ​ជាច្រើន​ដូច​ជា អាល្លឺ​ម៉ង់ ចក្រភព​អង់គ្លេស បារាំង និង​ឥណ្ឌា​។ ប៉ុន្តែ ការ​ឈាន​ដល់​កម្រិតនេះ នឹង​ធ្វើ​ឲ្យ​លោក Ma ឈប់និយាយ​ថា ការ​បង្កើត Alibaba គឺ​ជា​កំហុស​ដ៏ធំមួយ​ក្នុង​ជីវិត​របស់​លោក​៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង