នាំមកជូនដោយ៖

លោក Alan Pardew ត្រូវបានក្រុម West Bromwich Albion បណ្តេញចេញ


ទំហំអក្សរ៖ S M L

អ្នកចាត់ការក្រុម West Bromwich Albion រូបនេះបានទទួលបរាជ័យ៨​ ប្រកួតចុងក្រោយជាប់គ្នាដែលធ្វើឲ្យ West Bromwich Albion ស្ថិតនៅបាត់តារាងប្រឈមនឹងការកាត់ចោលនៅ Premier League។

ពួកគេបានរងបរាជ័យ 2-1 ក្រោមស្នាដៃក្រុម Burnley កាលពីថ្ងៃសៅរ៍ហើយវាបានបង្ហាញថាលោក Alan Pardew មិនអាចនៅទីនេះបន្តបានទេ។

សេចក្តីថ្លែងការណ៍មួយរបស់ក្លឹបបានបញ្ជាក់ថាលោក Pardew និងជំនួយការគ្រូបង្វឹកលោក John Carver បានចាកចេញពីក្លឹបក្រោយពីទទួលខុសត្រូវអស់រយៈពេល 4 ខែ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “ក្លឹបសូមអរគុណ Alan និង John ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេហើយសូមជូនពរពួកគេឱ្យបានទទួលជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងនាពេលអនាគត” ។

គោលបញ្ជាក់ឲ្យដឹងថាលោក Alan Pardew បានដឹកនាំ West Bromwich Albion ទទួលជ័យជម្នះតែម្តងគត់លើក្រុម Brighton កាលពីថ្ងៃទី 13 ខែមករា​​។

  
ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង