Ajax អាចនឹងវិលត្រលប់មកក្របខ័ណ្ឌ Champions League វិញឆាប់ៗ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

Ajax កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ក្របខ័ណ្ឌ Champions League សារជាថ្មីចាប់តាំងពីឆ្នាំ ២០១៤ បន្ទាប់ពីបានផ្តួលក្រុម Dynamo Kiev ក្នុងការប្រកួតជុំទី ១ នៃការប្រកួតជុំជម្រុះ។

ម្ចាស់ជើងឯកបួនសម័យកាលទ្វីបអឺរ៉ុបបាននាំមុខមុនត្រឹមពីរនាទីដំបូងខណៈដែលកីឡាករ Donny van de Beek ជាអ្នករកបាន ។ មិនយូរប៉ុន្មានកីឡាករ Tomasz Kedziora បានរកគ្រាប់បាល់សម្រាប់ក្រុម Dynamo តាមស្មើរវិញនៅនាទីទី ១៦ ដែលជាការស៊ុតតែត្រូវទះចេញដោយ Andre Onana ។

ប៉ុន្តែគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទៀតពីសំណាក់កីឡាករ Hakim Ziyech និង Tadic ជាគ្រាប់បាល់ទទួលជ័យជម្នះលើក្រុមម្ចាស់ផ្ទះ។ការប្រកួតតង់ទី១បញ្ចប់ទៅដោយលទ្ធផល ៣-១ លទ្ធផលនេះបានរក្សារហូតដល់ចប់ការប្រកួត ៩០នាទី។

រីឯក្រុម AEK Athens បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ  MOL Vidi ២-១  ក្នុងការប្រកួតជម្រុះជុំទីបីក្នុងទីក្រុង Budapest ខណៈដែលក្រុមទាំងពីរសុទ្ធតែត្រូវកាត់ចេញ។ ខ្សែប្រយុទ្ធ Szabolcs Huszti របស់ Vidi ទទួលកាតក្រហមនៅនាទី ២៣ ដែលជាហេតុធ្វើឲ្យក្រុម AEK Athens អាចរកគ្រាប់បាល់ពីរគ្រាប់នាំមុខមុន បន្ទាប់មកកីឡាករ Anastasios Bakasetas របស់ AEK បានទទួលកាតក្រហមមួយវិញបន្ទាប់ពីខ្លួនបានស៊ុតគ្រាប់ទី២នៅនាទី ៤៩៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង