ក្រោយពីលឺដំណឹងថាស្ត្រីប្តីរត់ចោលម្នាក់ប្រុងនឹងឆ្លងទន្លេហើយមានការខ្វះខាត លោកពូ សូយ ណារិទ្ធ បាន…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ក្រោយពីលឺដំណឹងថា បងស្រីឈ្មោះ មិញ សុភ័ក្រ ដែលឈឺពោះប្រុងឆ្លងទន្លេ ដែលប្តីរត់ចោល ត្រូវបានក្រុមសង្គ្រោះ៧១១ ជួយសង្គ្រោះ និងជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង កាលពីព្រលប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ រហូតម៉ោងជាង១១យប់ បងស្រីដ៏គួរឲ្យអាណិតខាងលេី បានទទួលអំណោយ ពីលោកមេបញ្ជាការកងពលតូចលេខ៧០ ដោយលោកពូ សូយ ណារិទ្ធ ជាមេបញ្ជាការរង បានចុះទៅផ្ទាល់ ដោយ នាំយកអំណោយ របស់នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ទៅជូនបងស្រី មិញ សុភ័ក្រ ដែលឈឺពោះប្រុងឆ្លងទន្លេ ។ អំណោយដែលលោកពូ សូយ ណារិទ្ធនាំយកទៅរួមមានដូចជា ៖
– មីមួយកេះ
– ទឹកសុទ្ធ មួយកេះ
– ទឹកដោះគោប្រាំកំប៉ុង
– នំ មួយធុង
– ស្ក សបួនគីឡូ
-ថវិការ ចំនួន1,040,000៛ (មួយលានបួនមុឺនរៀល)។

សកម្មភាពក្រុមសង្រ្គោះ៧១១ ជួយសង្រ្គោះបង ស្រី មិញ សុភ័ក្រ

លោកពូ សូយ ណារិទ្ធ មេបញ្ជាការរង យកអំណោយជូនដល់បងស្រី មិញ សុភ័ក្រ

លោកពូ សូយ ណារិទ្ធ មេបញ្ជាការរង យកអំណោយជូនដល់បងស្រី មិញ សុភ័ក្រ

សកម្មភាពអ៊ុំស្រីនៅក្បែខាងសុំជំនួយពីបងប្អូនប្រជាពលរដ្ឋ

សកម្មភាពក្រុមសង្រ្គោះ៧១១ ជួយសង្រ្គោះបង ស្រី មិញ សុភ័ក្រ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង