ឆបោកម៉ូតូបានសម្រេចគេចខ្លួនបាន៥ថ្ងៃ ត្រូវប៉ូលីសឃាត់ខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល​៖ ជនសង្ស័យម្នាក់បន្ទាប់ពីឆបោកយកម៉ូតូអ្នកភូមិបានសម្រេចហើយគេចខ្លួន បានរយៈពេល៥ថ្ងៃ ត្រូវ​បាន​គេ​ប្រទះឃើញមុខ ហើយ​ឃាត់​ខ្លួនកាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល​។​

ជនសង្ស័យឈ្មោះ ទ្រេះ រ៉នី ភេទប្រុស អាយុ២៩ឆ្នាំ ជន​ជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ មានទៅលំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល​។​ចំណែកជនរងគ្រោះ ឈ្មោះ ឡោះ សុព្រី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់មាន់ នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល​។ ដោយឡែកម៉ូតូដែលជនសង្ស័យឆបោកយកទៅបាត់ ម៉ាក Honda Dream C125 សេរី២០១៧​ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC-7172​។

បើ​តាមសម្តី​របស់​នគរបាលបានឲ្យដឹងថា មុនកើតហេតុ​កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ខណៈដែលជនរងគ្រោះកំពុងហូបកាហ្វេ នៅក្នុងភូមិខាងលើ ហើយជនសង្ស័យក៏បានខ្ចីម៉ូតូ ដោយប្រាប់​ថា ទៅយកលុយនៅផ្ទះមួយភ្លែត តែផ្ទុយទៅវិញ​ជនល្មើស​បាន​ជិះទៅបាត់តហូត ដឹងថា​បាញ់បោកគេ​ហើយ ជនរងគ្រោះ​ក៏បានទៅប្តឹងនៅប៉ុស្តិ៍រដ្ឋបាលដើម្បីស្រាវជ្រាវ លុះរហូតដល់ព្រឹកថ្ងៃទី០៤ ខែកក្កដា នេះស្រាប់តែប្រទះឃើញជនសង្ស័យ នគរបាលចាប់ឃាត់ខ្លួនតែម្តង ដកហូតបានម៉ូតូម៉ាកហុងដា FUTURE ពណ៌ក្រហម គ្មានស្លាកលេខ​មួយគ្រឿង​។​ តាមចម្លើយសារភាព ជនសង្ស័យបានប្រាប់ឲ្យដឹងថា ម៉ូតូដែលខ្លួនឆបោកយកទៅលក់នៅម្តុំឃ្លាំងរំសេវ ហើយទិញបានវិញ ម៉ាកFUTURE​៕ អត្ថបទ​ដោយ​៖​ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង