ស្តែងៗណាស់! និស្សិតពេទ្យម្នាក់ ត្រូវរន្ទះបាញ់ចំកញ្ចឹងកស្លាប់ ហើយបានរេចង្កូតម៉ូតូទៅបុកពីរនាក់ប្តីប្រពន្ធបណ្តាលឲ្យ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ស្ទឹងត្រែង៖ កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មានហេតុការណ៍រន្ទះបាញ់និស្សិតពេទ្យម្នាក់បានកើតឡើង ខណៈពេលដែលនិស្សិតពេទ្យកំពុងបើកបរ ម៉ូតូតាមផ្លូវ បណ្តាលឲ្យស្លាប់ ហើយបានរេចង្កូតទៅបុកអ្នកបើកបរម៉ូតូបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ប្តីប្រពន្ធ។ ហេតុការណ៍នេះកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រ១១-១២ ចំណុចខាងត្បូងសាលាបឋមសិក្សាអូរខ្ជុង ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

តាមប្រភពសមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះ ដែលសា្លប់មានឈ្មោះថា ភួយ ណារីម អាយុ២២ឆ្នាំ ជានិស្សិតពេទ្យ មានទីលំនៅឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ រតនគិរី 1B-6700។ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ភឿង វេន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ និងត្រូវជាប្ដីឈ្មោះ សុខ ឌឿន អាយុ៤២ឆ្នាំ។ អ្នកទាំងពីរ មានទីលំនៅភូមិចង្ក្រង់ ឃុំកសាង ស្រុកចិត្តបុរី ខេត្តក្រចេះ ត្រូវបានដឹកទៅសង្គ្រោះមន្ទីរពេទ្យភ្លាមផងដែរ។

នៅមុនពេលកើតហេតុ ខណៈផ្ទៃមេឃឡើងខ្មៅរកកលចង់ភ្លៀងនោះ ស្រាប់តែមានរន្ទះបាញ់ចំយុវជនឈ្មោះ ភួយ ណារីម ដែលបើកម៉ូតូក្នុងទិសដៅពីកើតទៅលិច ត្រូវរន្ទះបាញ់ចំកញ្ចឹងក បណ្ដាលឲ្យស្លាប់មួយរំពេចនៅពេលកំពុងធ្វើដំណើរចូលទៅទីរួមខេត្តស្ទឹងត្រែង ហើយម៉ូតូបានរ៉េចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា ពោល គឺបើកចេញពីទីរួមខេត្តស្ទឹងត្រែង បណ្ដាលឲ្យទាំងពីរនាក់ប្ដីប្រពន្ធត្រូវរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើកោលស្យវិច្ច័យ ហើយបញ្ជាក់ថា ភាគីម៉ូតូ ហុងដាឌ្រីម បើកបរដោយយុវជនបានស្លាប់មុនពេលបុកគ្នា ឬកើតមានគ្រោះថ្នាក់ចរាចរណ៍ ពោល គឺត្រូវរន្ទះបាញ់ចំកញ្ចឹងក បណ្ដាលឲ្យស្លាប់មុនម៉ូតូបុកគ្នា។
បច្ចុប្បន្ន ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ខណៈសាកសពយុវជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅតម្កល់ទុក ដើម្បីរង់ចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូទាំង២គ្រឿង ត្រូវបានសម្ថកិច្ចយកទៅរក្សាទុកនៅស្នងការនគរបាលខេត្ត ដើម្បីដោះស្រាយនៅពេលក្រោយ៕ ប្រភព៖ Heng Heng Ly

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង