យុវជនម្នាក់ត្រូវបានឃាត់ខ្លួន ពីបទប្រើកាំភ្លើងហ្គាសក្នុងករណីឆក់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យជាក្រុមចោរឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកំលាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងកក់ទី2 សហការជាមួយកំលាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់និងកាំភ្លើងបាញ់ហ្គាសចំនួនមួយដើមនិងកំប៉ុងហ្គាស3កំប៉ុងក្នុងចំនោមបក្សពួក6នាក់។ហេតុកាណ៌នេះបានកើតហេតុនៅវេលាម៉ោង 1និង20 នាទី ថ្ងៃទី13 ខែកក្ដដា ឆ្នាំ2017 ត្រង់ចំនុចខាងក្រោយវត្តនាគវន្ត័ សង្កាត់បឹងកក់ទី2 ខណ្ឌទួលគោក ។

ជនសង្ស័យមានឈ្មោះ ស៊ីម វិជ្ជា ភេទប្រុស អាយុ15 ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ចំណែកជនរងគ្រោះឈ្មោះ សុង អៀងឆេង ភេទស្រី អាយុ62ឆ្នាំ មុខរបរជាងកាត់ដេរស្នាក់នៅម្ដុំកាំកូស៊ីធី ។
ប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថាមុនពេលកើតហេតុកំលាំងព្រហ្មទណ្ឌបានល្បាតក្នុងទឹកដីខណ្ឌទួលគោកក៏បានប្រទះឃើញម៉ូតូសង្ស័យក៏បានហៅឈប់ដើម្បីសាកសួរស្រាប់តែកំពុងសាកសួរក្រុមជនសង្ស័យក៏បានធ្វើសកម្មភាពឆក់មុខសមត្ថកិច្ចដែលកំពុងឆែកឆេរភ្លាមៗនោះសមត្ថកិច្ចបានដេញតាមចាប់ភ្លាមៗបានម្នាក់និងរត់រួចបក្សពួកដែលនៅសល់៥នាក់បន្ទាប់ពីធ្វើការឃាត់ខ្លួនហើយសមត្ថកិច្ចបានព្យាយាមតាមចាប់បក្សពួកបន្តតែពួកវាបានរត់គេចខ្លួន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីកសាងសំនុំរឿងបញ្ចូនទៅតុលាការបន្តតាមនីតិវីធី ៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង