យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ បន្ទាប់ពីយួរថង់ពណ៌ខ្មៅមួយដែលមានផ្ទុក…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ និងថ្នាំញៀន ៦កញ្ចប់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួន ក្រោយចុះល្បាតតាមមូលដ្ឋាន។ ក្នុងករណីឃាត់ខ្លួនជនសង្ស័យនេះដែរបានធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចខាងមុខវត្តសាមគ្គីរង្សី តាមបណ្ដោយផ្លូវបេតុង ក្រុម៣ ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ស៊ុន នីរូធ ភេទប្រុសអាយុ២៥ ស្នាក់នៅភូមិ មឆ្ឆារ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

 

ប្រតិបត្តិការណ៍នេះដោយមានការចង្អុលបញ្ហាញពីលោក តេង សុីណូ អធិការនគរបាលខណ្ឌមានជ័យ អោយមានការល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ពេលនោះកម្លាំងនគរប៉ុស្ដិ៍ធ្វើការដើរ
ល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យម្នាក់ដែលមានយួរថង់ខ្មៅមួយ ដោយមានការសង្ស័យក៏ធ្វើការឆែកឆេរទើបរកឃើញថ្នាំញៀនចំនួន៤កញ្ចប់ធំ និង២កញ្ចប់តូចរួមជាមួយនិងសម្ភារះប្រើប្រាស់មួយចំនួន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចសមត្ថកិច្ចបាននាំជនសង្ស័យមកប៉ុស្ដិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យដើម្បីសួរនាំ។ បច្ចុប្បនជនសង្ស័យរួមទាំងវត្ថុតាងត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង