នាំមកជូនដោយ៖

ការចាក់ថ្នាំបំបាត់ស្នាមជ្រួញ ជុំវិញភ្នែក អាចធ្វើឲ្យ ពិការភ្នែក


ទំហំអក្សរ៖ S M L

អាមេរិក៖ ការចាក់បំបាត់ស្នាមជ្រួញ អាចធ្វើឲ្យអ្នកពិការភ្នែក នេះជាការព្រមាន ក្រោយពីមានការសិក្សាថ្មី។

ការចាក់បញ្ចូលរបស់ម្យ៉ាង ដូចជាជាតិខ្លាញ់ឬ ខូឡាជែន នៅលើថ្ងាសរបស់មនុស្ស អាចបណ្ដាលឲ្យមាន ផលប៉ះពាល់ទៅលើភ្នែក ដែលករណីនេះនឹងអាច កើតមានឡើង ដែលជាធម្មតាការចាក់បញ្ចូល ទៅក្នុងស្បែក គឺជារឿងសុវត្ថិភាព តាមការបកស្រាយរបស់ អ្នកវិទ្យាសាស្ដ្រអាមេរិក។

យ៉ាងណាមិញ ពួកគេបានធ្វើការព្រមានថា ស្ថាប័នអាហារ និងថ្នាំពេទ្យ គាំទ្រតែមួយគត់ ទៅលើការចាក់បញ្ចូល នៅត្រង់ពាក់កណ្ដាលមុខតែប៉ុណ្ណោះ ដូចជាបរិវេណ ជុំវិញមាត់។ ខណៈពេលដែល ការចាក់បញ្ចួលដូចជា ការរៀបរាប់ខាងលើ មិនត្រូវបាន អនុញ្ញាតឲ្យ ធ្វើការចាក់ នៅក្បែរភ្នែក ដែលមានមនុស្សមួយចំនួន ចង់បំបាត់ស្នាមជ្រួញនៅ ត្រង់កន្លែងនោះ នេះជាសម្ដីរបស់វេជ្ជបណ្ឌិត Michelle Carle មកពី Retina Vitreous Associates Medical Group ក្នុងឡូសអេនជីឡេស សហរដ្ឋអាមេរិក។

ជាក់ស្ដែងណាស់ ក៏ដូចជាការសិក្សាថ្មី ដែលបានបោះពុម្ពផ្សាយ នៅក្នុងកាសែត JAMA Ophthalmology បានរាយការណ៍ឲ្យដឹងថា មនុស្ស៣នាក់ បានខ្វាក់ភ្នែក ក្រោយពីធ្វើការព្យាបាលដូចខាងលើនេះ៕

ប្រភព: បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង