សាហាវពេកហើយ!!សពស្រ្តីម្នាក់ត្រូវឃាតករកាប់ចិញ្ច្រាំ​ រួចញាត់ចូលក្នុងធុងទឹកកក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឱ្យ​ដឹង​ថា ​​មានហេតុការណ៍​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំងមួយ បន្ទាប់​ពី​​ប្រជាពលរដ្ធម្នាក់ បាន​ប្រទះ​ឃើញ​ធុងក្លាស្សេ​ទឹកកកមួយមាន​ពណ៌ទឹកក្រូច ហើយក៏ប្រទះឃើញសាកសពស្រ្តីម្នាក់ពុំទាន់ស្គាល់អត្តសញ្ញាណ ត្រូវឃាតករកាប់ចិញ្ច្រាំជាច្រើនកាំបិតញាត់ចូលក្នុងធុងទឹកកក​ យ៉ាង​​ឃោរឃៅជាទីបំផុត នៅវេលា​ម៉ោង​០២ និង​២៧​នាទី​រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០ ១៨នេះ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។


មន្ដ្រីសមត្ថកិច្ចស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា សពស្រ្តីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនទាន់ដឹងថា ជនដៃដល់យកមកទម្លាក់ចោលតាំងពីពេលណានោះទេ ។

បច្ចុប្បន្ន សមត្ថកិច្ចកកំពុងពិនិត្យកោសល្យវិច្ច័យរកភិនភាគជនរងគ្រោះដែលជនដៃដល់យកទៅទម្លាក់ចោល និងកសាងសំណុំរឿង ធ្វើការស្រាវជ្រាវរកជនដៃដល់ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង