នារី​ម្នាក់ លោត​ពីលើផ្ទះ​ជាន់​ទី​១ ប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន តែ​…​


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​ ៖ នារី​វ័យក្មេង​ម្នាក់ មិនដឹងថា​មាន​វិបត្តិ​អ្វី​នៅក្នុង​ចិត្ត​នោះទេ រហូតដល់​ថ្នាក់​សម្រេចចិត្ត លោត​ពីលើផ្ទះ​ជាន់​ទី​១ ដើម្បី​សម្លាប់ខ្លួន តែ​មិន​ស្លាប់ គ្រាន់តែ​រងរបួស​ធ្ងន់​ប៉ុណ្ណោះ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ ជួយ​ដឹក​តាម​រ៉ឺម៉ក​កង់​បី យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។​

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ មិនត្រូវ​បាន​គេ​ស្គាល់ អត្តសញ្ញាណ​នោះទេ​។ នាង​បាន​ស្នាក់នៅ​បន្ទប់​ជួល​ជាន់​ទី​១ ដោយ​ស្នាក់នៅ​តែម្នាក់ឯង​ប៉ុណ្ណោះ ហើយ​នាង គឺជា​កម្មការិនី រោងចក្រ​កាត់ដេរ និង​ធ្វើការ​វេន​យប់​។​

​ប្រជាពលរដ្ឋ បាន​បន្ថែមទៀតថា លុះដល់​វេលា​កើតហេតុ ស្រាប់តែ​នាង​ចេញពី​បន្ទប់ ហើយ​បាន​លោត​ទម្លាក់ខ្លួន ចុះមក​ក្រោម កម្ពស់​ប្រហែល ៥ ម៉ែត្រ បំណង​បញ្ចប់ជីវិត​ខ្លួនឯង​តែម្ដង ប៉ុន្តែ​ពេលនោះ មិនបាន​ស្លាប់ ដូច​បំណង​នោះទេ តែ​បាន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ក្រោយមក នារី​ប៉ុនប៉ង​ធ្វើអត្តឃាត​ម្នាក់នេះ ត្រូវបាន​ប្រជាពលរដ្ឋ បាន​ដឹក​តាម​រ៉ឺម៉ក​កង់​បី យកទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ មិនទាន់​ដឹង​អំពី មូលហេតុ​អ្វី​នោះ​នៅឡើយ​ទេ​៕

ប្រភព ៖ Heng Heng LY

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង