សាហាវណាស់ !នារីម្នាក់ស្រវឹងស្រា បើរថយន្តក្រឡាប់ផ្ងាជើងទ្រមេឃនៅផ្លូវ៥៩៨


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នារីស្រស់ស្អាតម្នាក់ស្រវឹងស្រាបើករថយន្តព្រូសបោះពួយយ៉ាងលឿនបានជ្រុលទៅបុករះដើមឈើកន្លែងលក់ផ្កាមួយកន្លែងបណ្ដាលឲ្យបាក់ដើមឈើជាច្រើនដើមរថយន្តក្រឡាប់ជើងទ្រមេឃសំណាងល្អអ្នកបើកបររងរបួសស្រាល។ ក្នុងហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង៣០នាទីទៀបភ្លឹត្រូវនិងថ្ងៃទី២១ខែកក្ដដាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨នៅចំនុចមុខភូមិគ្រឹះឯកឧត្ដមជាសុផារ៉ាក្នុងសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។

យោងតាមព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញនារីស្រស់ម្នាក់បើករថយន្តព្រូសពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AL8625 បើកពីកើតទៅលិចក្នុងសន្ថានភាពស្រវឹងបោះពួយយ៉ាងលឿនខណៈមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតទៅបុករះដើមឈើកន្លែងលក់ផ្កាបាក់ជាច្រើនដើមរថយន្តក្រឡាប់ផ្ងាជើងឡើងលើច្រង៉ាងសំណាងអ្នកបើកបររងរបួសស្រាល។ មិនយូរប៉ុន្មាននារីអ្នកបើកបរបានបើកទ្វារលូនចេញពីរថយន្តមកក្រៅបានស្រែកយំព្រោះបាត់ទូរសព្ទ័លុះបន្តិចក្រោយមកក៏មានមិត្តភក្ត្រ័មកដឹកនារីស្រស់រូបនោះទៅបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយអ្នកជំនាញចុះវាស់វែងយករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង