ល្បីថាខ្លាំងណាស់! ចាំមើលលើកនេះ លោក គ្រូ អគ្គីនេត្រ អាចជ្រែកគុកបានទេ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ក្រោយពីសមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ។ នៅល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរូបនេះទៅមន្ទីរប្រឆាំងគ្រឿងញៀនវិញហើយ ដោយរងចាំបន្តនីតិវិធីនាព្រឹកស្អែក។

ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា 

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យ ក.៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ដាំ ឈឿន នាយករងមន្ទីរ ក្រោមការសម្របសម្រួលរបស់លោក អុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួននៅចំណុចបណ្តោយផ្លូវ ២៧១ ក្រោយវិទ្យាល័យ ជាស៊ីម សាមគ្គី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ពាក់ព័ន្ធ រឿង ជួញដូរគ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ ២.៦៨ក្រាម។

ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ

មហាជនកំពុងរងចាំមើលថា តើព្រះគ្រូ ហោរ៉ា អាគ្គីនេត្រ ដែលមានវេទមន្ត និងមន្តអាគម កាប់មិនមុតដុតមិនឆេះ រូបនេះ អាចជ្រែកគុកបានដែរឬទេ? អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ 

ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ 

ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ

ជនសង្ស័យឈ្មោះ វ៉ាន់ សុខសីហា ហៅ ហោរ៉ា អគ្គីនេត្រ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង