រថយន្តកុងតឺន័របើកវ៉ា​​ជែងរថយន្ត​មួយគ្រឿងជ្រុល​ចង្កូតទៅបុក​ដើមឈើ ​ក្រឡាប់​ធ្លាក់​ប្រឡាយ បណ្ដាល​ឲ្យ​មនុស្ស៣នាក់​…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ព្រះសីហនុ៖ រថយន្តកុងទឺនរ័ បើកវ៉ា​​រថយន្ត​មួយគ្រឿង​ទៀត ជ្រុល​ចង្កូតទៅបុក​ដើមឈើ ​ក្រឡាប់​ធ្លាក់​ប្រឡាយ បណ្ដាល​ឲ្យ​មនុស្ស៣នាក់​រងរបួស នៅស្រុក​ព្រៃនប់។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩និង២៥នាទី ព្រឹក​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅ​ចំណុច​បង្គោល​គីឡូ​លេខ១៩២ ស្ថិតក្នុង​ភូមិ​បត់​សិរមាន់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​​បង្កឡើង​ដោយ​ខ្លួនឯង ដោយ​រថយន្ត​ម៉ាក ហ៊ី​ណូ ពណ៌​ស​ខៀវ​ក្រហម ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-0184 ដឹក​ធុង​គ្មាន​ទឹក​ចំនួន១០ ដែល​ក្នុង​ធុង​មួយ​ចំណុះ១០០លីត្រ ជា​ធុង​ទឹក​ថ្នាំ​សម្រាប់​លាយ​ក្រឡុក​បេតុង ធ្វើដំណើរ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ។ លុះ​មកដល់​ចំណុច​ខាងលើ រថយន្ត​នោះ បាន​ព្យាយាម​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ទៀត ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​ទាញ​ចង្កូត​មក​ស្ដាំ​វិញ ដោយ​ល្បឿន​លឿន​បាន​ជ្រុល​ធ្លាក់​ចិញ្ចើមថ្នល់​ទៅបុក​ដើមឈើ​ធ្លាក់​ត្រពាំងទឹក​ក្រឡាប់​តែម្ដង។

បើតាម​ការអោយដឹងពីសមត្ថកិច្ច គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​ឲ្យ​មនុស្ស៣នាក់​រងរបួស  រួមមាន៖

ទី១. ឈ្មោះ ហួត សេង ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភ្នំពេញ ជា​អ្នកបើកបរ រងរបួស​ស្រាល
ទី២.ឈ្មោះ ហន ទូច ភេទ​ប្រុស អាយុ២០ឆ្នាំ គ្មាន​រងរបួស
ទី៣.ឈ្មោះ ឈូក ផង់ ភេទ​ប្រុស អាយុ៣០ឆ្នាំ គ្មាន​រងរបួស ៕ ប្រភព៖ ហ្វេសប៊ុក

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង