នាំមកជូនដោយ៖

នៅក្មេងសោះចេះធ្វើចោរបាត់ទៅហើយ! លួចម្តងគេមកមិនទាន់បានចិត្ត លួចម្តងទៀតជាប់ទ្រុង


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលលួចលុយប្រជាលពរដ្ឋពេលយប់ លុះដល់ព្រឹកឡើងម្ចាស់គេចាប់ក្របួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ​យកមកសួរនាំ​។ ហេតុការណ៍នេះកើតឡើងកាលពីរវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​ ជនសង្ស័យដែលគេចាប់ខ្លួនបានមានឈ្មោះ ជោត សំណាងដេវីត អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ យាន ដានី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរនៅក្នុង​ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមការរៀបរាប់ពីស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងរំលងអធ្រាត្រ រូបគាត់បានក្រោកពីដេកដើម្បីបត់ជើងតូច ពេលដែលបើកភ្លើងមើលទៅលើតុ ស្រាប់តែបាត់កាបូបលុយ ដែលគាត់ទុកនៅលើតុនោះ ហើយក៏ស្រែកប្រាប់កូនៗថា មានគេចូលលួចកាបូប​លុយ ហើយ​នៅពេលនោះ​កូនៗរបស់គាត់បានដើរកជនសង្ស័យគ្រប់ទីកន្លែង ព្រោះគាត់គិចថា​គ្មានអ្នកណាចូលផ្ទះគាត់ទេ​មានតែជនសង្ស័យទេ កន្លងមកជនសង្ស័យម្នាក់នេះធ្លាប់បានចូលលួចទូរសព្ទ័របស់ប្អូនស្រីគាត់ម្តង​រួចមកហើយ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែឃើញជនសង្ស័យបានចូលផ្ទះរបស់គេ រួចក៏ចាប់ជនសង្ស័យឆែកឆេរឃើញលុយដុល្លារចំនួន៤០ដុល្លារ និងលុយខ្មែរចំនួន ៧០០០០៛ បន្ទាប់មកគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យចុះទៅយកជនសង្ស័យយកមកសួរនាំ។

ស្រ្តីរងគ្រោះបានបន្តទៀតថា នៅកាបូបនោះមានលុយដុល្លារចំនួន១៥០ដុល្លារ និងលុយខ្មែរចំនួន ១,៥០០,០០០៛ និងអត្តសញ្ញាណប័ណ្ណមួយ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលផ្ទះរបស់ស្រ្តីរងគ្រោះលួចយកលុយពិតប្រាកដមែន ពេលដែលធ្វើសកម្មភាពលួចនោះ រូបគេបានលួចតែម្នាក់ឯងទេ ហើយពេលដែលលួចបានហើយរូបគេដកលុយនោះចំនួន១៥០ដុល្លារហើយនៅសល់ប៉ុន្មានគេបានផ្ញើនឹងឈ្មោះ​ ធឿន ពេលដែលបានលុយហើយ រូបខ្លូនបានហៅមិត្តភក្តិទៅហូបអីអស់ចំនួន១០០ដុល្លារនៅសល់៥០ដុល្លាររួចក៏ត្រឡប់មកផ្ទះវិញ ក៏ត្រូវបានម្ចាស់លុយចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។​ បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងកសាងសំណូមរឿងបញ្ជួនទៅអធិការដ្ឋាននគរខណ្ឌមានជ័យដើម្បីចាត់ការតាមនីតិវិធិ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង