ជនជាតិសាំងហ្គាពួម្នាក់បើករថយន្តវ៉ាជែងជាមួយរថយន្តធុនធំមិនប្រយត្ន័បណ្តាលឲ្យ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសជនជាតិសាំងហ្គាពួម្នាក់រួមដំណើរនិងមិត្តស្រីម្នាក់ទៀតបើករថយន្តវ៉ាជែងខ្វះការប្រុងប្រយត្ន័ជ្រុលចង្កូចទៅកៀរថយន្តធុនធំដឹកខ្ទឺឹមសបំរុងបត់ស្តាំចូលទៅផ្សារនាគមាសបណ្តាលឲ្យខូចខាតចំហៀងខាងស្តាំ និងកាងខាងក្រោយយ៉ាងដំណំសំណាងល្អមិនអ្នករងរបួស។ ហេតុការនេះកើតឡើងការពីវេលាម៉ោង៩-០០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបឃ្លាំងរំសេវក្នុងសង្កាត់ផ្សារដើមគខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសជាតៃកុង និងព្រូម្នាក់ទៀតបានបើករថយន្តមួយគ្រឿងម៉ាកISUZU ពណ៏ក្រហមប្រភេទរថយន្តធុនធំដឹកខ្ទឹមសចំណុះ១០តោនពាកស្លាកលេខព្រះសុីហនុ3A-3663 បើកបរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានសុីញ៉ូបត់ស្តាំបំរុងបត់មកផ្សារនាគមាស ស្រាប់តែមានថយន្តមួយគ្រឿងម៉ាក RAV4 ពណ៏ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2AA-9822បើកបរដោយបុរសសាំងហ្គាពួម្នាក់រួមដំណើ និងមិត្តស្រីម្នាក់ទៀតបើកបរស្របទិដៅគ្នាតាមមកពីក្រោយហើយបានវ៉ាជែងខាងស្តាំដៃរថយន្តធុនធំមិនផុតត្រូវបានកៀរនឹងរថយន្តធុនធំបណ្តាលឲ្យរថយន្តធុនតូចខូចខាតទ្វារខាងស្តាំទាំងពីរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះមកដល់ឲ្យភាគីទាំងសងខាងសម្រុះសម្រួលគ្នាជាងកន្លះម៉ោងទើបត្រូវគ្នាដោយសារថយន្តធុនធំមិនចង់មានរឿងវែងឆ្ងាយសុខចិត្តចេញសំណងសងទៅរថយន្តធុនតូចចំនួន១៥០ដុល្លាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង