នឺកស្មានមិនដល់!! កន្ធាយសមុទ្រមួយក្បាល លេបកាក់ចូលក្នុងពោះ ជិត១០០០កាក់!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ថៃ៖ ក្រុមគ្រូពេទ្យសត្វជនជាតិថៃ មួយក្រុម កាលពីថ្ងៃចន្ទ បានធ្វើការវះកាត់យកកាក់ចំនួន ៩១៥កាក់ ចេញពីក្នុងពោះសត្វកន្ធាយសមុទ្រ ដ៏ធំមួយក្បាល បន្ទាប់ពីវាបានលេបកាក់ទាំងនោះ ចូលទៅក្នុងពោះច្រើនពេក រហូតដល់ហែលលែងរួច។

ប្រភពព័ត៌មានបានឲ្យដឹងថា កាក់ជាច្រើនបូកទាំងរបស់របរមួយចំនួនទៀតមានទម្ងន់ ៥គីឡូក្រាម ត្រូវបានយកចេញពីក្នុងពោះកន្ធាយឈ្មោះ Omsin អាយុ២៥ឆ្នាំមួយក្បាល ដែលមានទម្ងន់ខ្លួនដល់ទៅ ៥៩គីឡូក្រាម។

កន្ធាយសមុទ្រពណ៌បៃតង មួយក្បាលនេះ បច្ចុប្បន្នកំពុងរស់នៅក្នុងមជ្ឈមណ្ឌលអភិរក្ស Sriracha ខេត្តឈុនបុរី ភាគខាងកើតទីក្រុងបាងកក ប្រទេសថៃ។ វាត្រូវបានគេប្រទះឃើញ មានការលំបាកក្នុងការហែលទឹក ដោយសារតែទម្ងន់របស់វា។

ក្រុមពេទ្យសត្វបានឲ្យដឹងថា ពួកគេបានចំណាយពេលអស់៧ម៉ោង ដើម្បីធ្វើការវះកាត់យកកាក់ទាំងអស់នោះចេញពីពោះរបស់កន្ធាយ​ ហើយពួកគេជឿថា វាជាការវះកាត់ដំបូងបំផុតនៅក្នុងពិភពលោក។

គ្រូពេទ្យ Nantarika Chansue ដែលមកពីមហាវិទ្យាល័យវិទ្យាសាស្ដ្របសុពេទ្យនៃ សាកលវិទ្យាល័យជូឡាឡុងកន ​បាននិយាយថា “យើងគិតថា វាត្រូវចំណាយពេលប្រហែល១ខែ ដើម្បីធានាថា កន្ធាយញី មួយក្បាលនេះ ជាសះស្បើយ១០០ភាគរយ។ ហើយវាត្រូវការពេលប្រមាណ៦ខែទៀត សម្រាប់ការព្យាបាលដោយធ្វើចលនា។”

គួរបញ្ជាក់ថា មិនមានការប៉ាន់ប្រមាណភ្លាមៗណាមួយ នៃតម្លៃរបស់កាក់ទាំងនេះ នោះទេ ដោយកាក់ខ្លះជារូបិយប័ណ្ណបរទេស ហើយមួយចំនួនទៀត ត្រូវច្រែះស៊ីអស់៕

ប្រភព : Reuters

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង