ភោជនីយដ្ឋានមួយកន្លែងនៅប្រទេសជប៉ុន!! មានបម្រើមុខម្ហូប​ ចម្លែកៗគួរអោយញញើតបំផុត (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ជប៉ុន៖ មានភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសជប៉ុន មានលក់ម្ហូបដ៏ ចម្លែកៗនិងគួរ ឲ្យញញើតបំផុត នៅលើពិភពលោក ដែលខុសពីភោជនីយដ្ឋានដទៃទៀត ប៉ុន្តែភោជនីយដ្ឋាននេះ បែរជាទីទាក់ទាញ អ្នកទេសចរ ឲ្យទៅចូល​ពិសារអាហារ​គួរ ឲ្យខ្លាចញញើតទាំងនោះ ទៅវិញ ។

មានទីតាំងស្ថិតនៅក្នុងសង្កាត់ Noge ក្នុងទីក្រុងយូគូហាម៉ា ប្រទេសជប៉ុន ភោជនីយដ្ឋានមួយមានឈ្មោះ Chinju-ya  បានបើកលក់ រយៈពេល៦ឆ្នាំ មកហើយ ដែលនៅទីនេះមានបម្រើអាហារ ជូនអតិថិជននូវ ប្រភេទ សាច់សត្វដ៏កម្រ និងចម្លែកជាងគេ បំផុតយកមកពី ជុំវិញពិភពលោក ដើម្បីធ្វើជាម្ហូប ។ ក្នុងនោះមុខម្ហូបដែលមាន ក្នុងភោជនីយដ្ឋាននេះ រួមមានទាំង ម្ហូបធ្វើពីជើងសត្វក្រពើ ម្ហូបអាំងសត្វត្រីស៊ីមនុស្ស Piranha  ម្ហូបបំពងត្រី ជប៉ុន salamander ទាំងមូល និង ម្ហូបចម្លែកជាច្រើនមុខ ទៀតដែលធ្វើពី សាច់សត្វខ្លាឃ្មុំ សត្វអូដ្ឋ និង សត្វកន្លាតបំពង ជាដើម ។

លើសពីនេះ មិនត្រឹមតែមុខម្ហូបតែដែលចម្លែក ចំពោះបង្អែម និង ភេសជ្ជៈក៏កាន់តែចម្លែកផងដែរ ដែលក្នុងនោះ មាន ប្រភេទស្រាត្រាំសត្វពស់ពិស​ ទាំងមូលនៅខាងក្នុងដប និងមានបង្អែមធ្វើពី សត្វជន្លេនក្រឡុក ថែម ទៀតផង ។

យ៉ាងណាមិញ ចុងភៅក្នុងភោជនីយដ្ឋាននេះគឺ លោក Fukuoka តែងតែធ្វើការផ្លាស់ប្តូរមុខម្ហូប ជាប្រចាំ ដោយសារត្រូវធ្វើការប្តូរ តាមរដូវកាល និង ការលទ្ធភាពដែលអាច រកសាច់សត្វកម្រ និងចម្លែកៗមកពីជុំវិញ ពិភពលោក ។

តែផ្ទុយពីភាពចម្លែកនិងគួរឲ្យញញើតនេះ ភោជនីយដ្ឋាននៅទីក្រុងយូគូហាម៉ាមួយនេះ បែរជា មានល្បីល្បាញ ណាស់ ដោយមានអតិថិជនក្នុងតំបន់ ព្រមទាំងអ្នកទេសចរ ចូលចិត្តទៅទទួលអាហារនៅទីនោះ ៕

                      អាហារ និង ភេសជ្ជៈចម្លែក ៗ

                    ​​​​​ត្រីsalamander បំពងទាំងមូល​​

ប្រភព oddity

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង