រថយន្តអត់ស្លាកលេខមួយគ្រឿងបានរេចង្កូតឡើងសួនច្បារចែកទ្រូងផ្លូវ ហើយក៏រេចង្កូតបុកចូលផ្ទះលក់ទូរស័ព្ទពេញទំហឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត ម៉ាកហាយឡែនឌ័រមួយគ្រឿងរេចង្កូតឡើងសួនច្បារចែកទ្រូងផ្លូវ ហើយក៏រេចង្កូតបុកចូលផ្ទះលក់ទូរស័ព្ទពេញទំហឹងបណ្ដាលរងការខូខខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ២១៧មុខផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹង២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតបានបើករថយន្តបង្កម៉ាកហាយឡែនឌ័រមួយគ្រឿងពណ៌ទឹកមាសគ្មានស្លាកលេខធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកខាងឆ្វេងដៃបុកឡើងសួនច្បាររួចក៍រេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកចូលផ្ទះលក់ទូរស័ព្ទដៃ(យីហោខេមហ្វូន ខេង មួយអ៊ី)យ៉ាងពេញទំហឹងបណ្ដាលឲុ្យខូចខាតយ៉ាងដំណំចំណែករថយន្តបែកកង់ទៅមុខលែងរួចខូចខាតផ្នែកខាងមុខទៅលេងរួច តែសំណាងល្អមិនបង្កឲ្យមាននាក់រងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ចំណែករថយន្តបង្កត្រូវបានការិយាល័យចរាចរណ៍ផ្លូវគោករាជធា នីភ្នំពេញស្ទូចយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង