បើករថយន្តឆ្លងផ្លូវត្រូវម៉ូតូជិះបុកបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកបរជាលក្ខណៈគ្រួសារឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានបុរសម្នាក់ជិះម៉ូតូបុកបណ្តាលឲ្យបុរសម្នាក់ជាអ្នកបេីកម៉ូតូរងរបួសធ្ងន់ចំណែករថយន្តបានព្យាយាមបើករត់ចេញពីកន្លែងកើតហេតុតែត្រូវបានសមត្ថកិច្ចចាប់បានយកមកដោះស្រាគ្នាវិញ។ ហេតុការនណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅចំណុចផ្លូវបែកជាប្រាំអតីតរង្វង់មូលនាងគង្ហីង តាមបណ្តោយផ្លូវ២១៧ កែងនិងផ្លូវ១៦៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AB-1021បើកបជាលក្ខណៈគ្រួសារមានប្រុសស្រីក្មេងចាស់ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងមកផ្លូវ១៦៩ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1CI-3206ធ្វើដំណើរតាមបណ្តោយផ្លូវ១៦៩ទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំកាងរថយន្តខាងមុខខាងឆ្វេងបណ្តាលឲ្យជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់ខណៈនោះរថយន្តមិនឈប់នៅនឹងកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់បានប្រមាណជិត១០០ម៉ែត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាល្បាតឃើញធ្វើការដេញចាប់បាននិងឃាត់ខ្លួនអ្នកបើកបរនិងរថយន្តបានរួចបញ្ជូនមកអធិការដ្ឋានខណ្ឌ៧មករាភ្លាមៗ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង