ប្រតិបត្តិការចុះបង្រ្កាបក្រុមជនសង្ស័យជាមុខសញ្ញាកាច់កម៉ូតូព្រមទាំងផ្ទុះអាវុធតដៃគ្នាជាមួយសមត្ថកិច្ច


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នេះ​បានបើកប្រតិបត្តិការចុះបង្រ្កាបក្រុមជនសង្ស័យ ដែលជាមុខសញ្ញាកាច់កម៉ូតូ និងមានការផ្ទុះអាវុធតដៃគ្នាផ្អើល​ពេញផ្លូវលេខ៧០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​។

បើតាមមន្រ្តីនគរបាល​បានឲ្យដឹងថា នៅម៉ោងប្រមាណ៣រសៀល​កន្លងទៅ​នេះ កម្លាំងសមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់ជនសង្ស័យ ដែលជាមុខសញ្ញាចាស់ បន្ទាប់ពីផ្ទុះអាវុធ៣​ទៅ៤គ្រាប់ ខណៈដែលជនសង្ស័យបានផ្តួលម៉ូតូ លោតចូលទឹក​លូរត់គេចខ្លួន ស្ថិតនៅផ្លូវ៧០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ៕​ ព័ត៌មានលម្អិត​និងមានផ្តល់ជូននៅពេលក្រោយ​ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទិក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង