អាណោចណាស់! បុរសម្នាក់ស្រវឹងស្រាជិះម៉ូតូធ្លាក់ទឹកសមុទ្របណ្តាលអោយ…(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកែប៖ កាលពីម៉ោង៥ល្ងាចថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍(ស្រវឹងជិះម៉ូតូធ្លាក់ទឹកសមុទ្រ)មួយបានកើតឡើងនៅ ឆ្នេរពយដំណាក់កែប បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។ ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ យ៉ាប់ យ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ក្បែរកន្លែងកើតហេតុ ហើយម៉ូតូដែលជនរងគ្រោះធ្វើដំណើរ គឺ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកែប1A-3001 ។

កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុង ស្រង់សាកសពឡើងលើគោក

បើតាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះខាងលើរូបនេះបានផឹកស៊ីស្រវឹងជោកខ្លួន  ហើយមុននឹងបើកបរម៉ូតូខាលើនេះ ទោះបីមិត្តភ័ក្រហាមឃាត់យ៉ាងណាក៏មិនស្តាប់ដែរ ប្រជាពលរដ្ឋនិងសមត្ថកិច្ចក៏បានលើកឡើងទៀតថា នេះជាករណីទីមួយហើយសម្រាប់ចុងថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុង ប្រគល់អោយ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕ប្រភព៖ ហ្វេសប៊ុក

កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុង ស្រង់ម៉ូតូឡើងលើគោក

សាកសពជនរងគ្រោះដែលបានជិះម៉ូតូធ្លាក់ទឹកសមុទ្រ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង