បុរស​ម្នាក់​ញៀនថ្នាំ​ឪពុក​ហាម​មិន​ស្តាប់​ បាន​រាយការណ៍​ជូន​សមត្ថកិច្ចឲ្យ………..


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ហេតុការណ៍មួយ​បាន​កើត​មាន​ឡើកាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ​១​៨​:៣០នាទី ​ថ្ងៃ​ទី​០៤ កក្កដា ២០១៨ ​នៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។បុរស​ម្នាក់​ប្រើប្រាស់​គ្រឿង​ញៀន​ឪពុក​ហាម​មិន​ស្តាប់​ បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ ឲ្យជួយចុះមកអន្ដរាគមន៍។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពេល​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ និង​ប្រជា​ការពារ​ទៅ​ធ្វេី​អន្តរាគមន៍​ ស្រាប់តែ​បុរស​នោះ​ បាន​យក​អាវុធ​កែច្នៃ​ប៉ុន​ប៉ង បាញ់​មក​លេី​សមត្ថកិច្ច​ និង​ទាញ​យក​កាំបិត បំរុង​មក​គម្រាម​ទៀតផង។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា បុរស​ថ្លើមធំ​ចង់​តដៃ និង​សមត្ថកិច្ច​នេះ​ឈ្មោះ លន់ វិ​ល័យ អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​ចម្ការ​កៅស៊ូ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង