បុរសមា្នក់ធ្វើអត្តឃាតចងកសម្លាប់ខ្លូនដោយពុំទាន់ដឹងមូលហេតុ!!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កំពង់ធំ ៖ មានរឿងភ្ងាក់ផ្ងើលមួយ ដោយមានបុរសញៀនស្រាម្នាក់បានចងកសម្លាប់ខ្លួននៅនឹងដើមស្វាយមួយដើម នៅចំណុច ត្រពាំងតាម៉ែន ស្ថិតនៅភូមិស្រង់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ហេតុការណ៍នេះបានបង្កអោយការភ្ងាក់ផ្ងើលកាលពីម៉ោងប្រហែល៨នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨។

សមត្ថកិច្ចបានឲ្យដឹងថាសាកសពជនរងគ្រោះឈ្មោះ ធន ទៀង ភេទប្រុស អាយុ ៥១ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។
បើតាមការបំភ្លឺពីឈ្មោះ យ៉ាន ហ៊ង អាយុ៥៣ឆ្នាំ ត្រូវជាប្រពន្ធ បានបញ្ជាក់ថា៖ ប្តីគាត់ជាមនុស្សផឹកស្រា.ស ជាប្រចាំ ហើយធ្លាប់រត់ទៅចង.កម្តងមកហើយ តែកូនៗទៅតាមទាន់ យកមកផ្ទះវិញ។លុះដល់ថ្ងៃទី៣០ ខែ០៨ឆ្នាំ២០១៨.ម៉ោងប្រហែល៦ល្ងាច រហូតដល់ម៉ោង១០យប់ គាត់ ទៅមើលគេចាក់ឌីស នៅផ្ទះឈ្មោះ យន នៅផ្ទះជិតគ្នា ។ ពេលត្រលប់មកវិញ មិនឃើញប្តី ក៍ដើររកនិងសួរអ្នកជិតខាងដែរ តែគ្មាននណាឃើញទេ។ លុះដល់ម៉ោងប្រហែល៨ព្រឹកថ្ងៃទី៣១ ខែសីហា ស្រាប់តែមានអ្នកភូមិបានប្រទះឃើញប្តីគាត់ចងក និងដើមស្វាយភូមិចាស់ខាងជើងផ្ទះស្លាប់ទៅហើយ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ស្រុក​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ គ្រូពេទ្យ​ឃុំ និង​សាច់ញាតិ ជន​រង​គ្រោះ​ចុះ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​សព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី ដែល​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ឡើយ ទើប​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​ចងក សម្លាប់​ខ្លួន​ប្រាកដ​មែន ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង