បុរសម្នាក់ត្រូវមន្ត្រីនគរបាលម្នាក់ ដកកាំភ្លើងអាម៉េគំរាម!!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ២៧៨ ខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន ដោយឃ្លីបវីដេអូមួយ ត្រូវបានគេបង្ហោះជាសាធារណៈស្តែងចេញពីសកម្មភាពបុរសម្នាក់ អះអាងខ្លួនថាជាមន្ត្រីនគរបាល ស្លៀកពាក់ស៊ីវិល បានជិះម៉ូតូដេញតាមម៉ូតូមួយគ្រឿងទៀតដែលកំពុងជិះដោយបុរសម្នាក់នៅចំណុចស្ងាត់ និងបានឃាត់ឲ្យឈប់ តែភាគីម្ខាងទៀតភ័យ ក៏ព្យាយាមជិះមកកន្លែងទីប្រជុំជនដែលមានមនុស្សច្រើន ស្រាប់តែភាគីដែលអាងខ្លួនជាមន្ត្រីនគរបាលនោះបានខឹងសម្បារ ក៏ទាស់សម្តីគ្នារហូតដកកាំភ្លើងមកយកមកអាម៉េគំរាម ហើយជិះម៉ូតូចេញទៅបាត់។

សូមបញ្ជាក់ដែរថា ចំពោះបុគ្គលដែលអាម៉េកាំភ្លើងនិងអះអាងខ្លួនជាសមត្ថកិច្ចខាងលើនេះ ត្រូវបានគេស្គាល់ថាជា លោកអនុសេនីយ៍ទោ លន់ ស៊ីវថេង អត្តលេខ ៧៥៣៣២ ហើយបងប្អូនប្រជាពលរដ្ឋបានសូមដល់សមត្ថកិច្ចជំនាញ ក៏ដូចជាថ្នាក់លើ សូមជួយបើកការស្រាវជ្រាវជាបន្ទាន់ចំពោះបុគ្គលខាងលើនេះផង ដើម្បីយកមកពិន័យដាក់ទោសតាមកងកម្លាំងពីទង្វើអសីលធម៌ក្នុងសង្គមបែបនេះ៕

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែតាម ស្រាវជ្រាវរករឿងហេតុនិងជនរងគ្រោះដើម្បីដាក់វិន័យទៅលើបុរសអះអាងជាមន្ត្រីនគរបាលនេះតាមវិន័យរបស់នគរបាលជាតិនោះផងដែរ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង