គួរឲអាណិតណាស់!!​ បុរសម្នាក់ត្រូវបាន សត្វសេះបង្កង់ខាំ នៅក្នុងសួនសត្វធ្វើឲ…..(មានវីឌីអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ចិន៖ អ្នកថែទាំសត្វម្នាក់នៅសួនសត្វ Chimelong Safari Park នៅក្នុងប្រទេសចិនត្រូវបានវាយប្រហារយ៉ាងសាហាវនិងអូសចូលទៅក្នុងគុម្ពព្រៃដោយសារសត្វសេះបង្កង់។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ សត្វសេះបង្កង់មួយក្បាល បានខាំទាញអូសបុគ្គលិកសួនសត្វម្នាក់យ៉ាងកម្រោល ធ្វើឲ្យអ្នកគ្រប់គ្នាងឿងឆ្ងល់នឹងសកម្មភាពរបស់សត្វសេះបង្កង់មួយក្បាលនោះតែម្តង។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងសួនសត្វ Chimelong Safari Park ក្នុងទីក្រុង Guangzhou ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ពេលមុនកើតហេតុបុរសអ្នកថែទាំសត្វម្នាក់ បានឈរក្បែរសត្វសេះបង្កង់នោះដូចធម្មតា ក៏ស្រាប់តែបន្តិចក្រោយមកសេះបង្កង់កម្រោលចូលនោះ  ខាំអូសបុរសរងគ្រោះរត់ជុំវិញសួន មុននឹងអូសចូលទៅក្នុងគុម្ពព្រៃ។

តាមរយៈឃ្លីបវីដេអូសកម្មភាព បុរសអ្នកថែទាំសត្វដទៃទៀតក៏បានព្យាយាមរត់តាមជួយជនរងគ្រោះនោះដែរ ដោយប្រើប្រាស់ដំបង ដែលពួកគេប្រើប្រាស់ពេលហ្វឹកហាត់សត្វ។

ក្រោយកើតហេតុ បុរសរងគ្រោះបានរងរបួសដៃ ត្រង់កន្លែងដែលសេះបង្កង់នោះខាំ និងរបួសលើរាងកាយមួយចំនួនទៀត។

ហេតុការណ៍នេះក៏បានធ្វើឲ្យអ្នកគ្រប់គ្នានឹកឃើញ ពីហេតុការណ៍ក្នុងសួនសត្វរបស់ប្រទេសចិនដូចគ្នា ខណៈដែលបុរសម្នាក់បានស្លាប់ បន្ទាប់ពីព្យាយាមផ្លោះរបងចូលសួនសត្វ តែត្រូវសត្វខ្លាខាំសម្លាប់ ដែលព្រឹត្តិការណ៍ទាំង២នេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាញសង្គមរបស់ចិន៕

ប្រភព : ChannelNewsAsia

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង