គ្រឿងញៀនទៀតហើយ!​​ ឃាត់ស្ទើររាល់ថ្ងៃ​ លើកនេះឃាត់ខ្លួនបានម្នាក់ជាមួយគ្រឿងញៀន ២២ កញ្ចប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់ ព្រមទាំងថ្នាំញៀនចំនួន២២កញ្ចប់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាបជាក់ស្តែងនៅក្នុងផ្សារតាប៊ុនកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្លូវលំ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

ជនសង្ស័យឃាត់ខ្លួនខាងលើមានឈ្មោះ ណាត ផាយុទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក (ជួញដូរគ្រឿងញៀន) ស្នាក់នៅចំណុចផ្លូវលំ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានដកហូតនូវវត្ថុតាងរួមមាន: ក្រាមពណ៌សថ្លាចំនួន២២កញ្ចប់ (ធំ០១កញ្ចប់)។កូនកាំបិតតូចចំនួន០១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបដោយោះ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង