ឃាត់ខ្លួនបុរសម្នាក់ ជាមួយនិងថ្នាំញៀន៩កញ្ចប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនម្នាក់ និងដកហូតថ្នាំញៀនមួយចំនួន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ​។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ចិត្ត ចាន់សុភក្រ្តា ភេទប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​និងទីលំនៅ មិនពិតប្រាកដ (ឃាត់ខ្លួន)។ សម្ភារៈដែលដកហូតមានក្រាមពណ៌ស​ថ្លាសង្សយ័ជាគ្រឿងញៀន​៩​កញ្ចប់តូច។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ កម្លាំងល្បាតបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានទបស្កាត់បទល្មើស ខណៈទៅដល់ចំណុចផ្លូវរថភ្លើង ក៏ឃើញជនសង្ស័យឈរកន្លែងងងឹត ទើបហៅឆែកឆេរ ក៏រកឃើញថ្នាំញៀន និងឃាត់ខ្លួនតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង