បុរសម្នាក់ដួលបោកក្បាលស្លាប់ភ្លាមៗ ក្រោយត្រូវរថយន្ដ………


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តឧត្តរមានជ័យ ៖ មាន​កណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើងកាលពីវេលា​ម៉ោង ១០​និង​៣៩​នាទី នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ រវាង​រថយន្ដ​និង​ម៉ូតូ ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​លិចទៅ​កើត នៅលើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២៦៨៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤-៥ ស្ថិតក្នុង​ភូមិ​គី​រី​វន្ត សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្ដាលឲ្យបុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ។

បើ​តាម​សាក្សី​នៅ​នឹង​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត និង​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ហើយ​នៅ​ពេល​កើតហេតុ គេ​បានឃើញ​ភាគី​ខាង​ម៉ូតូ​បើកបរ​មិន​ប្រកាន់​ស្តាំ​របស់​ខ្លួន​ឡើយ ខណៈ​​​រថយន្ត​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​ក៏​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​តែ​ម្តង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងថាជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​យ៉​ម យឿ​ម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​គី​រី​វ​ន័ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ រីឯ​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ម៉ាក​សង់​កូរ៉េ គ្មាន​ស្លាក​លេខ។ ចំណែក​រថយន្ត​ម៉ាក RX ៣០០ ព​ណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២T-៧២៧១ អ្នក​បើក​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយពេលកើតហេតុ នគរបាល​ចរាចរណ៍​បាន​វាស់វែង និង​នាំយក​មធ្យោបាយ​ទាំង​២​គ្រឿង​មក​រក្សាទុក​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់ ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង