បុរសម្នាក់គៀបជាប់នៅក្នុងរថយន្ត ក្រោយពីងោកមួយភាំងហើយជ្រុលទៅបុករថយន្តកុងតឺន័របណ្តាលឲ្យ…(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តដឹកជ្រូកយ៉ាងលឿនដោយងោកមួយភាំងជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយដែលចតលើចិញ្ចើមផ្លូវបណ្ដាលឲ្យតៃកុងរថយន្តគៀបជាប់រងរបួសធ្ងន់។ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុងត្រង់ចំនុចខាងជើងផ្សារទួលពង្រា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉េក្បាលពណ័ខៀវពាក់ស្លាកលេខភ្នំពេញ.3D5099 បើកពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់ចំនុចកើតហេតុខាងលើបានងោកមួយភាំងបានជ្រុលទៅបុករថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ.4A1929 ពីក្រោយពេញទំហឹងបណ្ដាលឲ្យតៃកុងរថយន្តគៀបជាប់បាក់ជើងទាំងសងខាងជាច្រើនកំណាត់ត្រូវបងប្អូនប្រជាពរដ្ឋជួយគាស់យកតៃកុងរថយន្តអស់រយៈពេលជិតមួយម៉ោងទើបយកតៃកុងរថយន្តចេញបានហើយត្រូវរថយន្ត(ង)៧០ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង