បុរសម្នាក់ជិះម៉ូតូបញ្ជ្រាស់ទិស បណ្តាលអោយរថយន្តកុងតឺន័របុកបាក់ជើងខាងឆ្វេង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖បុរសម្នាក់បានរងរបួសដាច់ជើងឆ្វេងត្រឹមជង្គង់ដោយសារជួបគ្រោះថ្នាក់ចរាចរ។ រថយន្តកុងតឺន័រវ៉ារថយន្តមួយគ្រឿងទៀតជ្រុលទៅបុកម៉ូតូណៃហ៊ត បញ្ច្រាស់ទិសគ្នាពេញទំហឹងហើយរថយន្តបើករត់គេចបាត់ស្រមោល។

រូបភាពទី១

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង០០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ នៅខាងត្បូងបន្ទាយ ង៧០ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃព្រិនខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ជនរងគ្រោះវ័យជាង៤០ឆ្នាំជិះម៉ូតូម៉ាក ណៃ ហ៊ត ពណ៍ខ្មៅពាក់ស្លាកលេខ ន.ប 1.1225។

រូបភាពទី២

រូបភាពទី៣

បើតាមប្រពភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ដោយបានជិះបញ្ច្រាស់ទិសដៅគ្នាជាមួយរថយន្តកុងតឺន័រលុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តកុងតឺ័ន័រ បានបើកវ៉ារថយន្ត មួយគ្រឿងទៀតមិនចាំម៉ាក បានទៅបុកចំម៉ូតូជនរងគ្រោះបណ្តាលឲ្យបាក់ជើងខាងឆ្វេង។

រូបភាពទី៤

ក្រោយពីកើតហេតុ រថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែម៉ូតូ ហើយនឹងជនរងគ្រោះនៅទីនោះត្រូវបានរថយន្តក្លីនិកឯកជនដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិចោមចៅ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង