បុរសម្នាក់លើកបំពង់ទីប មិនប្រយ័ត្នបណ្តាលអោយប៉ះខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ប៉ៃលិន៖ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ មានករណីឆក់ខ្សែភ្លើង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

តាមប្រភពនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ាវ វ៉ាត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ រត់រម៉ូតូកង់បី បច្ចុប្បន្នស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ប្រភពដដែលបន្តថា មូលហេតុ គាត់បានជិះម៉ូតូកង់បីមកប្ដូរសំបកកង់ នៅចំណុចផ្ទះ ជាងឈ្មោះ គង់ សល់ ហើយជនរងគ្រោះក៏មិនបានប្ដូរសំបកកង់ទេ ដោយសារតែ លុយមិនគ្រប់ ក៏បានលាម្ចាស់ផ្ទះទៅវិញ តែជនរងគ្រោះ ក៏ដើរចេញហើយបានទាញដែកដែលមានប្រវែង ០៦ម៉ែត្រ ក៏បានប៉ះត្រូវខ្សែភ្លើងបណ្ដាល ឲ្យឆក់ស្លាប់ភ្លាមៗ ជនរងគ្រោះមានប្រពន្ធ ឈ្មោះ សៀន ស៊ាក អាយុ ៣៦ឆ្នាំ មានកូនចំនួន ០៣នាក់ ( ស្រី ០១នាក់ ) ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះពិនិត្យនិងបានសន្មត់ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង