បុរសម្នាក់ អង្វរលន់តួ មិត្តស្រី​ កុំឲ្យ ចាកចេញពីគាត់ បែរជាត្រូវនាង ធាក់ និងជាន់ក្បាល (មានវីដេអូ)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ហុងកុង៖ កាលពីពេលថ្មីៗនេះ វីដេអូរបស់នារីម្នាក់​​ បានទាត់ធាក់ មិត្តប្រុសរបស់ខ្លួន យ៉ាងចាស់ដៃ ត្រូវបានសាយភាយ ពេញអនឡាញ។

យោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូ ដែលនារីម្នាក់ បានជាន់ក្បាល មិត្តប្រុសរបស់នាង ម្តងហើយ ម្តងទៀត ដែលរឿងហេតុនេះ បានកើតឡើង នៅផ្លូវ Fa Yuen ក្នុងតំបន់ Mongkok សង្កាត់ Yau Tsim Mong នៃទីក្រុងហុងកុង។

បើក្រឡេកមើល​តាមវីដេអូ បានឲ្យឃើញ​ បុរសម្នាក់នោះ លុតជង្គង់ និងសុំអង្វរលន់តួ ដើម្បីកុំឲ្យ នារីជាមិត្តស្រី ចាកចេញពីគាត់ ប៉ុន្តែបែរជាត្រូវ នាងទះកំផ្លៀង ទាត់ធាក់ និងជាន់ក្បាលគាត់ ជាច្រើនលើក ច្រើនសារ ដែលធ្វើឲ្យរូបគាត់ ឈឺចាប់ និងស្រែកយំ យ៉ាងខ្លាំង។

ចំពោះ​​គូស្នេហ៍មួយគូនោះ  មិនមានអ្នកណាដឹងទេថា ពួកគេឈ្លោះគ្នា​ ដោយសារតែរឿងអ្វី ប៉ុន្តែគេបានលឺ នារីជាសង្សារ ស្រែកខ្លាំងៗ ទៅបុរសនោះថា កុំឲ្យប៉ះនាង ហើយថែមទាំង និយាយថា “ទៅស្លាប់ទៅ ” ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ​បុរសដ៏កំសត់ម្នាក់នោះ នៅតែព្យាយាម លួងលោម និងអោបនាង យ៉ាងណែន តែនាងនៅតែមិនព្រម ថែមទាំងវាយគាត់ ទៀតផង។ នៅចុងបញ្ចប់នៃវីដេអូ ពួកគេក៏ឈប់ឈ្លោះគ្នា ហើយក៏បាន បំបែកផ្លូវគ្នា ដើរធម្មតាវិញ៕

ប្រភព Stomp

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង