បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តពីក្រោយ បណ្តាលឲ្យបាក់ជើងម្ខាង


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងឆ្វេងខណៈជិះម៉ូតូមួយគ្រឿងក្នងល្បឿនលៀនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងពីក្រោយមិនចាំម៉ាកពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ស្ថិតនៅខាងកើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ពណ៌ខ្មៅពាក់ស្លាកលេខកំពត1I-4173ធ្វើដំណើរទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកពីក្រោយពេញទំហឹងបណ្តោយដួលបោកនិងថ្នល់បាក់ជើងឆ្វេងម្ខាងខណៈម្ចាស់រថយន្តបានឈប់រួចចុះមកមើលនិងសួនាំក្រោយមកមិនចង់មានរឿងវែងឆ្ងាយបានបើករថយន្តបន្តដំណើទៅមុខបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យរស្មីដឹកយកទៅសង្គ្រោះភ្លាមៗ។
.
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្ត៍នគរបាលដ្ឋបាលកាកាប២ទុកប្រគល់ជូនម្ចាស់វិញ៕


 

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង