សាហាវណាស់!បុរសម្នាក់បើករថយន្តបុករបាំងថ្មរពុះចែកទ្រូងផ្លូវ ឡើងខ្ទាតចេញពីគ្នា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ចេញពីហាងផឹកសុីស្រវឹងស្រាបើករថយន្ដសេរីទំនើបម៉ាកRang Rover មិនបន្ថយល្បឿនត្រង់ចំណុចផ្លូវកោងជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយរបាំងថ្មចំនួនពីរកង់ខ្ទាតចេញពីគ្នា ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង២០នាទី ទាបភ្លឺថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចខាងមុខវិទ្យាល័យជាសុីមសាមគ្គី តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្ដបង្ករម៉ាកRang Rover ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AM-2509 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ក្រោយពីបង្ករហេតុចុះពីរថយន្ដគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្ករបើកតាមបណ្ដោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងហើយមិនបន្ថយល្បឿនយកចង្កូតមិនទាន់ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងបណ្ដាលអោយខ្ទាតចេញពីគ្នាចំនួន2កង់ ចំណែករថយន្ដបាក់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច។

ប្រភពពីមិត្តភ័ក្តរបស់ម្ចាស់រថយន្ដបានអោយដឹងថា នៅមុនពេលកើតហេតុគឺម្ចាស់រថយន្ដទើបតែចេញពីហាងនៅម្ដុំទួលទំពូង ហើយពេលចេញមកវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដង។ ក្រោយពីកើតហេតុម្ចាស់រថយន្ដបានចុះពីរថយន្ដហើយជិះម៉ូតូរបស់មិត្តភ័ក្តចេញពីកន្លែងកើតហេតុបាត់ ដោយទុករថយន្ដនៅកន្លែងកើតហេតុ។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងទៅកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង