គ្រាន់តែ​មេជាងស្តិបន្ទោសឲ្យបន្តិចបន្តួច ស្រាប់តែ​វាយ​និងចប​កាប់ (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ បុរសម្នាក់​ត្រូវបានចាប់ខ្លួនបន្ទាប់ពី កើតគំនុំសងសឹក វាយសំពងគូរសងសឹក​២ត្បូងចប បែកក្បាលម្នាក់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅការដ្ឋានសំណង់ផ្ទះល្បែងបឹងបៃតង ក្បែរក្រុមហ៊ុនផែស្ងួត ផ្លូវអ៊ុយញ៉ុង ទំនប់កប់ស្រូវ ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។

ជនល្មើសមានឈ្មោះ ហេន សុបុិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយម្តាយមីងក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិរកាខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានប្រពន្ធ ឈ្មោះ បៃ តើយ អាយុ២០ឆ្នាំ មានកូនប្រុសម្នាក់ក្នុងបន្ទុក​។ ចំណែកជន​រង​គ្រោះ​ ឃុត វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ មេជាងសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល រងរបួសធ្ងន់ធ្ងរ​បែកមុខ​បាក់ចង្ការ​។

តាមប្រភពពីកម្មករដូចគ្នាបានឲ្យដឹងថា ជនបង្កទើបមកសុំការងារសំណង់ធ្វើការបាន២ថ្ងៃ ស្រាប់តែបង្ក​រ​បញ្ហា ហឹង្សាលើមេជាងតែម្តង ហើយមុនកើតហេតុ មេជាង​បានដើរទៅប្រាប់ឲ្យជនបង្ករ ដែលជាកូនជាង​បង្គាប់ឲ្យធ្វើការ តែជនបង្ករ​មិនស្តាប់​ត​មាត់ ហើយត្រូវបានជនរងគ្រោះស្តីបន្ទោស ស្រាប់តែជនបង្ក​ដៃកាន់ចបកាប់ស្រាប់ លើកវាយសំពង២ត្បូងចប បណ្តាលឲ្យបែករយះរងរបួសធ្ងន់ ត្រូវបាន​ក្រុមជាងរួមការងារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ​។

តាមសម្តីជនបង្ករ​​វិញបានឲ្យដឹងថា ខ្លួនទើបមកស្នាក់នៅ ជាមួយម្តាយមីងក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ១៥ថ្ងៃនេះទេ ហើយទើបចូលធ្វើការងារសំណង់ ការដ្ឋានខាង​លើបាន២ថ្ងៃ​ មុនកើតហេតុដោយខ្លួនទ្រាំលែងបាននឹងសម្តីមេជាង តាំងពីរសៀើថ្ងៃទី០៥ ខែកក្កដា ឆ្នាំ​២០១៧ មកម្ល៉េះដោយ​រករឿង​ស្តីបន្ទោស គម្រាម​រកវាយខ្លួនម្តងមកហើយ មកដល់ព្រឹកថ្ងៃទី០៦ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះមេជាងមករករឿងម្តងទៀត ទើបទ្រាំលែងបាន វាយ២ត្បូងចបកាប់តែម្តង​។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលចុះទៅអន្តរាគមន៍ ចាប់ឃាត់ខ្លួនបានជនបង្ករ​នាំយកទៅសាកសួរនិងកសាងសំណុំរឿងនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន រីឯជនរងគ្រោះត្រូវបាន កម្មករ​រួមការងារ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ​៕ អត្ថបទដោយ​៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង