លួច​ម៉ូតូ​បាន​សម្រេច​​តែ​គេចខ្លួន​​មិន​​បាន​​សម្រេច​ត្រូវ​​ប្រជា​ពលរដ្ឋ​ស្វាគមន៍​យ៉ាង​ចាស់​ដៃ (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសជា​ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋដេញចាប់បានបន្ទាប់ពីធ្វើសកម្មភាពលួច​ម៉ូតូ​ ដោយ​​ទប់កំហឹងមិនជាប់ប្រជាពលរដ្ឋ​វាយទ្រាមខ្លួននិងបែកមាត់ហូរឈាមទើបប្រគល់ឲ្យ​សមត្ថកិច្ចជាក្រោយ កាលវេលាម៉ោង១១និង០០នាទី ថ្ងៃត្រង់ថ្ងៃ​ទី​០៩ ខែ​កក្ដដា ឆ្នាំ​២០១៧ នៅចំណុចមុខពេទ្យធ្មេទ្យ​ គ្រួច វណ្ណៈ តាមផ្លូវ១៥៥ ស្ថិតនៅភូមិ២ សង្កាត់ទួលទំពីងទី១ ខណ្ឌចំការមន​ រាជធានីភ្នំុពេញ​។​ ជនរងគ្រោះមានឈ្មោះ កែវ ស្រីពៅ ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកពេទ្យ​ធ្មេញស្នាក់នៅបន្ទប់ជួល សង្កាត់បឹងទំពុន ខណ្ឌមានជ័យជាម្ចាស់ម៉ូតូម៉ាក Scoppy ពណ៍សពាក់ស្លាកលេខកំពង់ស្ពឺ 1F-4232​។

សមត្ថកិច្ចបានប្រាប់ឲ្យ​ដឹង​ថា​ជនសង្ស័យមានឈ្មោះ ចាន់ នី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅមិនពិតប្រាកដដោយធ្លាប់ប្រើប្រាស់ថ្នាំញៀនជាច្រើនឆ្នាំ​ ​ឃាត់ខ្លួនពីបទលួចម៉ូតូស្រ្តីបុគ្គលិកពេទ្យធ្មេញ គ្រួច វណ្ណ:បានសំរេចតែបើកម៉ូតូរត់គេចខ្លួនមកដល់ផ្លូវ១២៣ក្រុម២១ ភូមិ៤សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដោយប្រជាពលរដ្ឋនិងសមត្ថយើងដេញឃាត់ជាប់បន្ទាប់ពីបើកម៉ូតូដួល ហើយត្រូវប្រជាពលរដ្ឋសា្វគមន៍ម្នាក់១ដៃ១ជើងទ្រាមខ្លួន និងបែកមាត់រួចសមត្ថកិច្ចឃាត់យកមកប៉ុស្តិ៍ដើម្បីសាកសួរនាំ ហើយជនសង្ស័យបានសារភាពខ្លួនបានប្រព្រឹត្តអំពើ​លួចម៉ូតូ Scoppyពណ៍សរបស់ស្រ្តីរងគ្រោះពិតប្រាកដមែន ដោយ​ម្ចាស់មិនបានដកកូនសោរ​ម៉ូតូចេញ។ សមត្ថកិច្ច​វបាន​​ធ្វើការដកហូតម៉ូតូម៉ាក​ Scoppy ពណ៍សពាក់ស្លាកលេខកំពង់ស្ពឺ 1F-4232 ពីជនសង្ស័យដើម្បី​ប្រគល់ឲ្យ​ជនរងគ្រោះជាបណ្ដោះអាសន្នសិន ហើយចំណែកជនសង្ស័យនិងកសាងសំណុំរឿងពីបទលួចម៉ូតូបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្ត៕ អត្ថបទដោយ​៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង