បុរសម្នាក់សន្លប់ស្ដូកស្ដឹង ក្រោយពីរថយន្តបើកបញ្រ្ចាស់ផ្លូវបុកពេញទំហឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈដែលបានបើកម៉ូតូនៅលើដងផ្លូវត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបញ្រ្ចាស់ទិសដៅគ្នាបានបុកពេញទំហឹង។ ហេតុការនេះកើតឡើងការពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧ស្ថិតនៅចំណុចមុខ (ខារ៉ាអូខេ ហ៊េវិន)ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេរី០៩ពណ៏ខ្មៅពាក់ស្លាកលខភ្នំពេញ1AD-7060បើកតាមបណ្តោយផ្លូវ១៩៨៦ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកបញ្ចាស់ទិសដៅគ្នាពីកើតទៅលិចបានរេចង្កូតទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យជនងគ្រោះដួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ។ ក្រោយកើតហេតុមិត្តភក្តិជនរងគ្រោះបានមកដល់និងបានយកម៉ូតូប្រគល់ជូនសាច់ញាតិជនរងគ្រោះដើម្បីយកត្រឡប់ទៅផ្ទះវិញ៕ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង