បុរសម្នាក់បើករថយន្តបុក បង្កាន់ដៃស្ពានសបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាល៤នាក់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នៅម៉ោង៨០០នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចស្ពានគ្រួស លើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយខ្លួនឯងគឺបើករថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ខៀវលាយស ពាក់លេខភ្នំពេញ 3A-6961 បានបើកទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យក្រឡាប់រថយន្តគាបជាប់អ្នកបើកបរស្លាប់ ក្នុងរថយន្តគួរឲ្យអាសូរ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើករដែលស្លាប់ នៅក្នុងរថយន្តនោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ គឺស្លាប់នៅកន្លែងកើតហេតុតែម្តង។ ចំណែកអ្នករួមដំណើរជាមួយមានគ្នា៤នាក់ ទី១៖ ឈ្មោះ សុន ធាន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូអូន ឃុំតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទី២៖ ឈ្មោះ ឆែម លុច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃុំស្រយូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ទី៣៖ ឈ្មោះ ស៉ឹម កំសាន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាប្រុក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី៤៖ ឈ្មោះ អាន ដឿយ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុអ្នកបើកបររថយន្តបង្កហេតុ បានធ្វើដំណើរលើផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូងលុះមកដល់កន្លែងកើតហេតុ រថយន្តបានបើកលឿនជ្រុលចង្កូតឡើងខឿនផ្លូវនិងបុកបង្កាន់ដៃស្ពានតែម្តង។ មន្ត្រីជំនាញផ្នែកចរាចរណ៍ បានសន្និដ្ឋានថា ករណីចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្តបើកបរលឿន ក្នុងពេលយប់។
ក្រោយកើតហេតុ រថយន្តប្រគល់ទៅឲ្យអ្នកជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ។ សូមបញ្ជាក់ផងដែរអ្នករបួស ត្រូវបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ រឺឯអ្នកស្លាប់ប្រគល់ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង