បុរសម្នាក់បេីករថយន្តក្នុងល្បឿនលឿនរ៉េចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវរួចជ្រុលទៅបុកបង្គោលភ្លេីងបណ្តាលអោយ…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបេីករថយន្តម៉ាកតូយ៉ូតាព្រូសក្នុងល្បឿនយ៉ាងលឿនបណ្ដាលឲ្យរ៉េចង្កូតឡេីងសួនច្បារពុះទ្រូងចែកផ្លូវបណ្ដាលបាក់បង្គោលភ្លេីងនឹងរថយន្តរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកេីតឡើងនៅវេលាម៉ោង២នឹង៣៥រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៩តាមបណ្ដោយផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថាឃេីញរថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងពណ៍ឈាមជ្រូកពាក់ស្លាក់លេខ ភ្នំពេញ.2BC 7660បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរពីត្បូងទៅជេីងក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកេីតហេតុ(ច្រមុះជ្រូកស្ទឹងមានជ័យ) បានរ៉េចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវរួចជ្រុលទៅបុកបង្គោលភ្លេីងបាក់អស់មួយដេីមនឹងរថយន្តបង្កររងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោល។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនមានអ្នកណាម្នាក់រងរបួសទេ។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានធ្វេីការវាស់វែងរួចស្ទួចរថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃរាជធានីភ្នំពេញរង់ចាំដោយះស្រាយតាមនីតិវិធី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង