ម៉ូតូប៉ះជាមួយរុឺម៉កលក់​បបរ រថយន្ត​ពេទ្ររបស់​​គ្លីនិកបែកចានដឹកសាកសពរត់ទៅបាត់ (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ សាកសពបុរសម្នាក់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានរថយន្តគ្លីនិកលោក មុិញ វុទ្ធី បែកចាន ដឹកខ្មោចរត់គេចទៅបាត់ ក្រោយពីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូ Honda Dream សេ​១២៥បើកប៉ះជាមួយ​រុឺកម៉កម៉ូតូលក់បបរ ហើយខ្ទាតទៅកណ្តាលផ្លូវត្រូវបានរថយន្តកិនបែកក្បាលខ្ទេច កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខរោងចក្រហាត់តា ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ក្រោយពីរថយន្តគ្លីនិកបែកចានដឹកយករត់គេចទៅបាត់ សូម្បីតែនគរបាល ចុះទៅពិនិត្យស្លាកស្នាមក៏មិនបានផង​។ ជនរងគ្រោះជិះម៉ូតូ​មួយគ្រឿងម៉ាក Honda Dream​ សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1F-5706​។ តែបើតាមប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុ តែមិនច្បាស់ការណ៍ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ខាងលើ ត្រូវជាសាច់ញាតិរបស់ លោក មុិញ វុទ្ធី ម្ចាស់គ្លីនិកបែកចាន ទើបមិនខ្វល់ មិនឲ្យសមត្ថកិច្ចពិនិត្យស្លាកស្នាមឡើយ​។ ចំណែកឯម៉ូតូរុឺម៉ក និងរថយន្តមួយគ្រឿងទៀតបានបើករត់គេចបាត់អស់ បន្សល់ទុកតែម៉ូតូរបស់ជនរងគ្រោះ និងស្លាកស្នាមកំទេចកម្ទី អំបែងកញ្ចក់​​ទុក និងសាច់ មាន់ បបរ កំពប់រាយពេញផ្លូវ​។​ ក្រោយពីរថយន្តគ្លីនិក មុិញ វុទ្ធី ដឹកខ្មោចរត់គេច សមត្ថកិច្ចបានត្រឹមឈរមើលមុខគ្នាឡេងឡង់ យកម៉ូតូជនរងគ្រោះដាក់គៀនខាងជៀសវាងកកស្ទះចរាចរណ៍​តែប៉ុណ្ណោះ​៕ អត្ថបទដ​ោយ​៖ អ្នកប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង