បុរសម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន ព្រោះតែខឹងកូនស្រី និងកូនប្រសារឈ្លោះប្រកែកគ្នា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកោះកុង ៖ មានការភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃ ភូមិតាំកន់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ដោយមានបុរសម្នាក់ដែលគេស្គាល់ថាជាសមាជិកក្រុមប្រឹក្សាឃុំម្នាក់បានខឹ៍ងកូនស្រី និងកូនប្រសារ ដែលតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ គាត់ហាមមិនស្ដាប់សោះ ក៍សម្រេចចិត្តចាកចេញពីផ្ទះ ទៅចងកសម្លាប់ខ្លួននៅក្នុងព្រៃ រហូតដល់ហើមស្អុយ ។

កម្លាំង​នគរបាល​ស្រុក​បូ​ទុម​សាគរ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​កណ្ដោល លោក​មេ​ភូមិ​តាំ​កន់ និង​លោក​មេឃុំ​កណ្ដោល បាន​ចុះ​ពិនិត្យ​សាកសព​ឈ្មោះ ប្រឹង នាង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខរបរ សមាជិក​ក្រុមប្រឹក្សា​ឃុំ​កណ្ដោល មាន​ទីលំនៅ​ភូមិ​តាំ​កន់ ឃុំ​កណ្ដោល ស្រុក​បូ​ទុម​សាគរ ដែល​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ចំណុច​ក្នុង​ព្រៃ​ភូមិ​-​ឃុំ​ខាងលើ​នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះខឹងកូនស្រី និងកូនប្រសារ ដែលតែងតែឈ្លោះប្រកែកគ្នា ជាញឹកញាប់ គាត់ហាមមិនស្ដាប់សោះ ទើបគាត់ចាកចេញពីផ្ទះបាត់ប្រហែលមួយអាទិត្យ។ រហូតដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ទើបកូនៗនិងសាច់ញាតិ រកឃើញសាកសពរបស់គាត់ចងកនឹងក្រមាជាប់ជាមួយដើមឈើកម្ពស់ប្រហែល៣ម៉ែត្រ នៅក្នុងព្រៃ ដោយសាកសពមាសភាពហើមរលួយទៅហើយ។
ក្រោយ​ពី​សមត្ថកិច្ច​បាន​ពិនិត្យ​សាកសព​រួច​ហើយ​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង