មួយជើងរបស់ Marcos Rojo ជួយ អាហ្សង់ទីន ឡើងវគ្គ 16 ក្រុមចុងក្រោយ(មានវីដេអូ……)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អាហ្សង់ទីន​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ​បន្ទាប់​ពីបានយក​ឈ្នះ​​នីហ្សេរីយ៉ា 2-1 ​ខណះពេលដែរ​អ៊ីស្លង់ទទួលបរាជ័យក្រោមដៃ​ក្រូអាត​ក្នុង​លទ្ធផល 2​ ទល់នឹង 1​។

ការប្រកួតយប់មិញក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវការឈ្នះជាដាច់ខាតទើបអាចឡើងទៅវគ្គ 16 ក្រុមចុងក្រោយ ដែរជាហេតុពួកគេ​ព្យាយាម​លេងបានយ៉ាងល្អនៅវគ្គទី 1 ដែលអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទី លើក្រុម​នីហ្សេរីយ៉ាមុន​នៅនាទីទី 14 ដោយកីឡាករឆ្នើម Lionel Messi ។ លទ្ធផលនេះបានរក្សាដល់ចប់តង់ទី 1 ដែលធ្វើឲ្យក្រុមអាហ្សង់ទីនរឹតតែមានកម្លាំងចិត្តក្នុងការលេង។ មិនយូរប៉ុន្មានការប្រកួតក៏ឈានចូលដល់តង់ទី2 ការប្រកួតធ្វើឡើងបាន 6 នាទី កីឡាករ Javier Mascherano បានធ្វើកំហុសទៅលើកីឡាករ Leon Balogun នៅតំបន់ប៉េណាល់ទី ដែលជាហេតុធ្វើឲ្យក្រុម​​នីហ្សេរីយ៉ារកបានគ្រាប់តាមស្មើរ ដោយកីឡាករ Victor Moses ដោយបាល់ប៉េណាល់ទី។

ការរក្សាលទ្ធផលបែបនេះធ្វើក្រុមជម្រើសជាតិអាហ្សង់ទីន​ និងអ្នកគាំទ្រមានការបារម្ភជាខ្លាំង ។​ការប្រកួតបានបន្តដល់នាទី 86 ទើបក្រុមអាហ្សង់ទីនអាចរកគ្រាប់បាល់នាំមុខសារជាថ្មីដោយជាការស៊ុតបញ្ចូលជាដ៏ល្អរបស់កីឡាករ Marcos Rojo ដែលជាគ្រាប់បាល់ជ័យជម្នះ នាំអាហ្សង់ទីនឡើងដល់វគ្គ 16 ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៏ FIFA World Cup 2018 ។

ការប្រកួតបន្ទាប់របស់អាហ្សង់ទីន ពួកគេនឹងត្រូវជួបជាមួយក្រុមកំពូលតារាងពូល C គឺក្រុមជម្រើសជាតិបារាំងនៅទីក្រុង Kazan នាថ្ងៃសៅរ៍នេះ ខណៈដែលក្រុមក្រូអាត Croatia នឹងត្រូវលេងជាមួយដាណឺម៉ាក។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង