រន្ធត់ណាស់!នារីម្នាក់បានស្លាប់ភ្លាមៗក្រោយ……..


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរន្ធត់មួយ កាលពីវេលាម៉ោង១២និង១០នាទី យប់រំលងអអ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគូស្នេហ៍​មួយគូ​ជិះ​ម៉ូតូឌុប​គ្នា​ដើរ​លេង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន ក៏​ជ្រុល​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ប៉ើង​គូស្នេហ៍​មួយគូ​នោះ​បោក​ផ្ទប់​នឹង​ស្លាក​ប៉ាណូ បណ្ដាលឲ្យនារីវយ័ក្មេងម្នាក់បានស្លាប់យ៉ាងអាណោចអធ័មនៅនឹងកន្លែង និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចមុខកងរាជអវុធហត្ថរាជធានីភ្នំពេញ តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1M-6831 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាង​លឿន​ដូច​ហោះ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត លុះមកដល់ចំណុចកើតហេតុខាងលើ ដោយសារ​ផ្លូវ​មាន​ស្ថានភាព​កោង ក៏បានរេចង្កូទៅបុកខឿនផ្លូវ បណ្តាល​អោយ​នារី​វ័យក្មេង​ដួលបែក​លលា​ដ៏​ក្បាល​ហូរ​ឈាម​ដក់​ពេញ​ដងផ្លូវ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ។ ចំណែកខាងប្រុសបានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

បញ្ចាក់សព​នារី​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ចំណែក​បុរស​ជា​គូស្នេហ៍​ដែល​រង​របួសធ្ងន់​ក៏​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ធ្វើការ​វាស់វែង​ និង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ និង​ទំនាក់ទំនង​រថយន្ត​ដឹក​សព ដើម្បី​ដឹក​សព​នារី​វ័យក្មេង​នោះ​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង