នាំមកជូនដោយ៖

រន្ធត់ណាស់! ក្រពើមាឌធំមួយក្បាល លេបត្របាក់សត្វក្តាន់…


ទំហំអក្សរ៖ S M L

ថៃ៖  វីដេអូឃ្លីបដ៏រន្ធត់មួយ  បង្ហាញឲ្យឃើញសត្វក្រពើមាឌធំមួយក្បាល បានធ្វើការលេបត្របាក់សត្វក្តាន់ទាំងមូល យ៉ាងស្រេកឃ្លានបំផុត   បន្ទាប់ពីសត្វក្តាន់នោះ  ដើរមកកៀកនឹងមាត់ទឹកខ្លាំងពេក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដេលីម៉ែល។

រឿងរ៉ាវមួយនេះស្ថិតនៅក្នុងឧទ្យានជាតិ Khao Yai ប្រទេសថៃ។ គេអាចមើលឃើញជើងមួយចំហៀង របស់សត្វក្តាន់ លេចចេញមកក្រៅតាមមាត់របស់សត្វក្រពើ ដែលកំពុងតែព្យាយាមខាំលេបចូលទៅក្នុងពោះ។

គួររំឮកថា កាលពីខែមករា នៅក្នុងតំបន់ដដែលនេះ មានស្រ្តីជនជាតិបារាំងម្នាក់ ក៏ត្រូវបានសត្វក្រពើវាយប្រហារដែរ  ដោយសារស្ត្រីបរទេសរូបនោះព្យាយាម ថតរូបសេលហ្វី (Selfie ) ជិតសត្វក្រពើ។ គេស្គាល់ឈ្មោះស្ត្រីនោះថា Benetulier Lesuffleur អាយុ៤៦ឆ្នាំ  និងដឹងទៀតថា នាងត្រូវបានក្រពើខាំចំជើង ពេលកំពុងថតរូប ប៉ុន្តែសំណាងល្អគ្រាន់តែរបួស មិនបានបាត់បង់ជីវិតទេ។ ជាមួយគ្នានេះដែរ លោក Kanchit Srinoppawan ប្រធានឧទ្យានជាតិ បានថ្លែងកាលពីពេលនោះថា ស្រ្តីរងគ្រោះបានមកលេងក្នុងឧទ្យានខាងលើ ជាមួយប្តីនាង ហើយបានឃើញសត្វក្រពើ នៅក្នុងត្រពាំង។  ពួកគេមិនបានខ្វាយខ្វល់ពីសញ្ញាហាមឃាត់ឡើយ និងបានចូលទៅកៀកសត្វក្រពើ ហើយព្យាយាមថតឲ្យខានតែបាន។

គួរបញ្ជាក់ថា ក្រពើទឹកសាបប្រភេទនេះ អាចធំពេញរូបពេញរាង មានប្រវែងរហូតដល់ទៅ ៣ម៉ែត្រ និងមានទម្ងន់ដល់ទៅ ១០០គីឡូក្រាម៕

ប្រភព : Dailymail

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង