ជនបរទេសម្នាក់បានធ្វើអត្តឃាតដោយយកស្កុតរុំបិទទ្វារហើយដុតធ្បូងបណ្តាលឲ្យថប់ដង្ហើមស្លាប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនបរទេសម្នាក់បានធ្វើអត្តឃាតដោយយកស្កុតរុំបិទទ្វារហើយដុតធ្បូងបណ្តាលឲ្យថប់ដង្ហើមស្លាប់​។ ករណីនេះបង្ករការភ្ញាក់ផ្អើលកាលពីម៉ោង៦ព្រលប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់លេខ១០២ ផ្ទះសំណាក់អប្សារាមានជ័យ២ ផ្លូវបេតុង ភូមិ​ទ្រា៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ។

លោក តេង ស៊ីណូ អធិការខណ្ឌមានជ័យបានឲ្យដឹងថា ករណីអត្តឃាតយកស្កុតរុំបិទទ្វារហើយដុតធ្បូងបណ្តាលឲ្យថប់ដង្ហើមស្លាប់ខាងលើនេះគឺជាជនបរទេសឈ្មោះ WINKLE HARALD ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជាជនជាតិ​អាឡឺម៉ង់ មុខរបរ គ្រូបង្រៀននៅសាលាកម្ពុជាអូស្រ្តាលី ស្នាក់នៅចំណុចកើតហេតុខាងលើ​។

បន្ទាប់មកកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង​គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកត្រួតពិនិត្យសាកសពរួចបញ្ជាក់ថា៖ សាកសពឈ្មោះ WINKLE HARALD​ ពិតជាស្លាប់ដោយសារការធ្វើអត្តឃាត​ (យកស្កុតរុំបិទទ្វារហើយដុតធ្បូងបណ្តាលឲ្យថប់ដង្ហើមស្លាប់) ពិតប្រាកដមែន​។ ​បច្ចុប្បន្នសាកសពឈ្មោះ WINKLE HARALD​ បានដម្កល់នៅក្នុងមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត ដើម្បីទុកឲ្យញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង