ជនជាតិបរទេសម្នាក់ ត្រូវបានអ្នករៀបចំបន្ទប់សណ្ឋាគារប្រទះឃើញ ដេកស្លាប់ក្នុងសណ្ឋាគារឡឺម៉ុង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់ ត្រូវបានអ្នករៀបចំបន្ទប់សណ្ឋាគារប្រទះឃើញ ដេកស្លាប់ក្នុងបន្ទប់៧០៤ សណ្ឋាគារឡឺម៉ុង ទីតាំងលេខ១៩៦ ផ្លូវលេខ១៤៣ កែងផ្លូវ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ វ៉ាយហ្វៀលម៉ាកជេម (WHITEILD MARK JAMES) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិអូស្រ្តាលី ស្នាក់នៅបន្ទប់លេខ៧០៤ សណ្ឋាគារ ប៉ាស្ព័រលេខM8761468 ចេញប្រទេសអូស្រ្តាលី ។ ហេតុការណ៏សពនិងមិត្ត ឈ្មោះ ( ហ្វាឡាំងហ្គា អាន់ថូនី ប្រេន)ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ អូស្រ្តាលី កាន់ប៉ាស្ព័រលេខ1514920 មុខរបរទេសចរណ៍ មកចូលប្រទេសកម្ពុជាតាមច្រកអន្តរជាតិពោចិនតុង នៅថ្ងៃ០២ ខែកក្កដា ឆ្នាំ២០១៧ ហើយបានមកស្នាក់នៅសណ្ឋាគារខាងលើម៉ោងប្រហែល17h00នាទី អ្នកស្លាប់ដេកបន្ទប់703និងមិត្តភ័ក្តដេកបន្ទប់704ពេលស្នាក់នៅដេកបន្ទបរៀងខ្លួននិង ដើរលេងជាមួយគ្នា ។ លុះដល់ថ្ងៃ០៤ ខែ កក្កដា អ្នកទាំងពីរបានចេញទៅហូបបាយជាមួយគ្នា នៅហាងអ៊ីតាលី ផឹកស្រាបៀរពីរនាក់ ហើយប្រហែលម៉ោង១០យប់ ក៏បាននាំគ្នាមកសណ្ឋាគារវិញ ។ ដោយអ្នកស្លាប់បានមកដេកជាមួយបន្ទប់លេខ៧០៤ របស់ឈ្មោះ ប្រេន ចំណែកប្រេន បានលេបថ្នាំ ងុយដេកដោយខ្លួនមានជំងឺភ័យៗ ចំពោះបានឃើញមិត្តភ័ក្តប្រើប្រាស់គ្រឿងញៀន ប្រភេទម៉្សៅ ហើយក៏បានដេកនៅលើពូករបស់ខ្លួនទៅ ប្រេន បានដេកនៅលើកៅអឺ រហូតដល់ភ្លឺ ។ លុះនៅថ្ងៃ០៥ ខែកក្កដាឆ្នាំ២០១៧ ប្រហែលម៉ោង១០នាទីព្រឹកដោយបុក្កលិកសណ្ឋាគារអ្នកសំអាតបន្ទប់ មកគោះទ្វារមិនបើកនិងទូរសព្ទ័ចូលមិនលើក ដោយមុខបន្ទប់បានដាក់ស្លាកហាមរំខានពេលនោះបុក្កលិកក៏ នាំគ្នាយកសោរមកចាក់ក៏ឃើញដេកនៅលើគ្រែ និងដាស់មិនក្រោយ ទើបដឹងថា ជនរងគ្រោះមិនដឹងស្លាប់តាំងពីពេលណា ហើយឃើញឈ្មោះប្រេន កំពុងដេកនៅលើកៅអីស្រម៉ុកហើយក៏បានរាយការជូនសមត្ថកិច្ច ។

ក្រោយសមត្ថកិច្ចមកពិនត្យ ចុះដល់កន្លែងកើតហេតុ ឃើញសព ឈ្មោ ម៉ាក ជេម ដេកស្លាប់លើគ្រែតាមការពិនិត្យនិងការសន្និដ្ឋានរបស់លោកឧញ៉ាវេជ្ជបណ្ឌិត គ្រូពេទ្យកោសល្យ វិច្ឆ័យរាជធានី ភ្នំពេញ ថាសពស្លាប់ដោយសារ គាំងបេះដូង បណ្តាលមកពីការប្រើប្រាស់សារធាតុញៀនម៉ក់ហ្វីន ។

បច្ចុប្បន្នសពបានយកតម្កល់ទុក នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង