ជនជាតិបរទេសម្នាក់ដេញចាប់ចោរឆក់កាបូបតាមGPS លុះមកដល់ឃ្លាំងមួយវ៉ាក់អឺរជាមួយក្រុមចោរតែត្រូវ…(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ត្រូវចោរ១ក្រុមបានធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចយកលុយអស់ជិត៦០០ដុល្លាហើយជិះគេចខ្លួនដោយសុវត្ថិភាព។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវ២០០៤ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បុរសជនបរទេសរងគ្រោះឈ្មោះ Matthias Lendi ភេទប្រុសអាយុ៤០ឆ្នាំជាជនជាតិញ៉ូហ្សីលែន ជាអ្នកទេសចរណ៍។

ប្រភពពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់៥នាក់ស្រី៣នាក់បានជីះម៉ូតូកង់បីតាមបណ្តោយផ្លូវ២០០៤ខណៈ មកដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យមួយក្រុមមកពីក្រោយធ្វើសកម្មភាពឆក់កាបូបពណ៌ខ្មៅដែលប្រពន្ធគាត់ដាក់ពីមុខ បានសម្រេចតែម្តងហើយ។ ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានភ្លាមៗគាត់ជា(ជនរងគ្រោះ)បានជិះម៉ូតូឌុបដេញតាមពីក្រោយដោយបើក GPS តាមពីក្រោយរហូតមកដល់ចំណុចដីឡូតិ៍មួយកន្លែងនៅភូមិទំនប់១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខក៏បានតាមទាន់ជនសង្ស័យខាងលើមានគ្នា០៣នាក់ជិះម៉ូតូ២គ្រឿងដោយម៉ូតូមួយម៉ាក់ឌ្រីមសង់ និងមួយគ្រឿងម៉ាកនិកពណ៌ក្រហមខ្មៅចូលឃ្លាំងខាងលើបាត់។

ប្រភពដដែលបានប្រាប់ទៀតថាខណៈដេញមកទាន់នៅឃ្លាំងខាងលើស្រាប់តែជនសង្ស័យទាំង០៣នាក់បានចេញពីឃ្លាំងវិញវ៉ាក់អឺរនិងជនរងគ្រោះមកដល់ និងនាំគ្នាប្រុងវាយតដៃទៅលើជនរងគ្រោះវិញ និងនាំគ្នាជិះម៉ូតូគេចចេញម្តងទៀតបាត់អស់ទៅ។

ប៉ុន្តែក្រោយពីជនទាំង៣នាក់ចេញផុតគាត់បានឆែកទូរស័ព្ទតាមGPSម្តងទៀតស្រាប់តែលែងឃើញលោតGPS ទើបជនរងគ្រោះប្តឹងសមត្ថកិច្ចមូលដ្ឋានអោយមកធ្វើការត្រួតពិនិត្យទីតាំងខាងលើ។ តាមការបញ្ជាក់របស់ជនរងគ្រោះបានប្រាប់ថានៅក្នុងកាបូបដែលបាត់មានទូរស័ព្ទដៃម៉ាកអាយហ្វូនសិចមួយគ្រឿងលុយ ៤០០ដុល្លានិងVISA ABAមួយសន្លឹកសរុបជាប្រាក់អស់ជិត៦០០ដុល្លា។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានកំពុងពិនិត្យនៅកន្លែងឃ្លាំងខាងលើ និងកំពុងឆែកកាំម៉ារ៉ាសុវត្តិភាពរួចបានឃាត់មកខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឆក់ និងប្រើប្រាស់នូវសារធាតុញៀន។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួន១ឈ្មោះ លី មិញ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដទី២ឈ្មោះ ឆេម រាជ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដទាំង២នាក់នេះស្នាក់នៅភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពង់ស្រាវជ្រាវតាមចាប់បក្ខពួកជនសង្ស័យបន្តទៀត៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង