ឪពុកបង្រៀនកូនឲ្យយកឈ្នះប្រាជ្ញា មេធាវីម្នាក់នៅក្នុងរឿក្តីមួយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កុមារម្នាក់ត្រូវតុលាការកោះហៅឲ្យធ្វើសាក្សីក្នុងសវនាការមួយ ។ មេធាវីខាងគូបដិបក្សចង់ប្រើល្បិចធ្វើឲ្យកុមារនោះភិតភ័យនិយាយ ច្របូកប្របល់យកជាការមិនបាន ក៏ចាប់ផ្តើមសួរ ៖

មេធាវី៖  មានអ្នកណាបង្រៀនក្មួយពីរបៀបត្រូវនិយាយក្នុងសវនាការនេះទេ ?

ក្មេងប្រុស៖  បាទមានតើលោកពូ !

មេធាវី៖  អីញ្ចឹង! តើក្មួយអាចប្រាប់ពូបានទេថានរណាទៅដែលបង្រៀនក្មួយអោយចេះនិយាយនៅក្នង សវនាការនេះ ?

ក្មេងប្រុស៖ បាទ គឺលោកប៉ារបស់ខ្ញុំ !

លោកមេធាវីកាន់តែសប្បាយចិត្ត ក៏សួរបន្តទៅទៀត ៖

មេធាវី៖  តើលោកប៉ាក្មួយបង្រៀនឲ្យនិយាយយ៉ាងម៉េចខ្លះ ទៅ ?

ក្មេងប្រុស៖ បាទគាត់ប្រាប់ខ្ញុំថា មេធាវីខាងគូក្តីម្ខាងទៀតពិតជាមានគំនិតអាក្រក់ចង់ធ្វើ ឲ្យកូនឯងភិតភ័យប្របូកច្របល់ក្នុងចិត្ត ។ ប៉ុន្តែអ្វីៗសំខាន់នៅលើកូនឯង ឲ្យតែកូនឯងនិយាយតាមត្រង់ពីអ្វីដែលបានឃើញផ្ទាល់ភ្នែក បានឮផ្ទាល់ត្រចៀកនោះ គេមិនអាចយកឈ្នះកូនឯងបានទេ ។

ក្រោយពីពេលនោះមកលោកមេធាវី កប់យោបលហើយបានស្ងាត់មាត់លែងហ៊ានសួរដេញដោលទៅក្មេងនោះទៀត ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង